ទំនុកច្រៀង (Lyric)
១.ទ្រង់ឲ្យយើងធ្វើ ជាពន្លឺដល់លោកិយ ចូរប្រញាប់ខ្មី ដាក់ពន្លឺលើជើងថ្កល់
ទើបចាំងរស្មី ដេញងងឹតអស់គ្មានសល់ នោះគេបានយល់ ហើយឃើញខ្លួនធ្វើទាស់នឹងព្រះ ។
២.យើងអាចភ្លឺចាំង គ្របក្នុងថាំងបានការអី គ្រប់ជនប្រុសស្រី ក្តីងងឹតបាំងខ្លាំងណាស់
ចូរបំភ្លឺទៅ ឲ្យគេឃើញយើងក្នុងព្រះ ការលេចជាក់ច្បាស់ ជាបរិសុទ្ធដោយសារព្រះគ្រីស្ទ ។
៣.ពន្លឺយើងអាច ផ្តល់អំណាចការប្រោសលោះ ភ្លឺសព្វទាំងអស់ ក្នុងពួកមនុស្សលោកិយនេះ
ឃើញការសង្គ្រោះ គេបែរមករកព្រះគ្រីស្ទ លះលោកិយនេះ ព្រះអង្គប្រោសឲ្យរួចពីស្លាប់។