Loading...
close
ទំនុកខ្មែរបរិសុទ្ធ

ទំនុកខ្មែរបរិសុទ្ធ
Key: Dm  ·  Time: 4/4  ·  Tempo: 79bpm  ·  Melody www.khmerworship.com/sheet-music/2898348
check_box_outline_blankទំនុកច្រៀង

ទំនុកច្រៀង (Lyric)
Intro:ហាលេលូយ៉ា ហាហាហាលេលូយ៉ា ហាហាហាលេលូយ៉ា 

១.សូមថ្វាយបង្គំ ហាហាហាលេលូយ៉ា ដល់ព្រះឧត្តមខ្ពស់ផុតលោកា 
ដែលបានសង្គ្រោះរូបខ្ញុំនេះណា ឲ្យរួចពីអំពើបាបគ្រប់គ្រា 
ទ្រង់ប្រោសមេត្តាករុណាដល់ខ្ញុំ ហាហាហាលេលូយ៉ា   (ស្ទួន) 

២.បានរួចពីទុក្ខ ហាហាហាលេលូយ៉ា  បានជួបក្តីសុខក្នុងម្លប់ឧត្តម 
ព្រះអង្គសោយរាជ្យនៅក្នុងចិត្តខ្ញុំ មានតែព្រះអង្គជាម្លប់ដ៏ធំ 
ដឹកនាំចិត្តខ្ញុំជៀសផ្លូវបាបកម្ម ហាហាហាលេលូយ៉ា   (ស្ទួន) 

៣.សូមថ្វាយជីវិត ហាហាហាលេលូយ៉ា សាច់ឈាមកាយចិត្តដល់ព្រះបិតា 
ក្នុងព្រះហស្តទ្រង់សូមជួយការពារ ឲ្យផុតអំណាចសារតាំងចោរមារ 
កុំបើកឲ្យវាល្បួងចិត្តខ្ញុំបាន ហាហាហាលេលូយ៉ា   (ស្ទួន) 

៤.អរគុណព្រះអង្គ ហាហាហាលេលូយ៉ា ដែលបានតម្រង់បង្ហាញដល់ខ្ញុំ 
ឲ្យឃើញក្តីពិតក្នុងព្រះឧត្តម ខ្ញុំច្រៀងសរសើរហើយថ្វាយបង្គំ 
ក្នុងព្រះបរមនាមព្រះយេស៊ូវគ្រីស្ត ហាហាហាលេលូយ៉ា   (ស្ទួន) 

Outro:ហាលេលូយ៉ា ហាហាហាលេលូយ៉ា ហាហាហាលេលូយ៉ា                      
Dm ព្រះអង្គដែលបានសង្រ្គោះរូបខ្ញុំ (ខ ២៨៨) ទំនុកខ្មែរបរិសុទ្ធ
Settings
remove
TRANPOSE restart_alt
0
add
zoom_out
ZOOM
0.9
zoom_in