Loading...
close
ទំនុកខ្មែរបរិសុទ្ធ

ទំនុកខ្មែរបរិសុទ្ធ
Key:  ·  Time: 4/4  ·  Tempo: 64bpm  ·  Melody www.khmerworship.com/sheet-music/2777396
check_box_outline_blankទំនុកច្រៀង

ទំនុកច្រៀង (Lyric)
១.ឱ!ផ្កាយ ទាំងឡាយអើយ មានរស្មីព្រិចៗ អស្ចារ្យណាស់ ខ្ញុំមិនភ្លេច ស្នាព្រះហស្តព្រះអង្គ ដែលលាតផ្ទៃមេឃធំធេង លំអដោយហ្វូងផ្កាយទ្រង់ 
បន្ទរ.តើឲ្យខ្ញុំទុកព្រះអង្គ ស្មើនឹងមនុស្សឬអ្វីៗ គួរអស្ចារ្យដែរឬទេ គឺព្រះអង្គ ធំលើសគេ ពេញសិរីរុងរឿង ។ 
២.ផែនដី រាល់យប់ថ្ងៃ មានដំណើរទៀងទាត់ ពន្លឺថ្ងៃ ខ្យល់បរិសុទ្ធ ទ្រទ្រង់រូបកាយខ្ញុំ ដែលទ្រង់បានសូនពីដី ឲ្យបានថ្វាយសិរីល្អ 
៣.លោកីយ៍ ព្រះច្រើនក្រៃ កើតពីស្នាដៃមនុស្ស មានភ្នែកដែរ ឥតឃើញសោះ 
ច្រមុះឥតដឹងក្លិន ដៃជើងងាប់ដូចជាប់ខ្វិន តើជាព្រះដែរឬអី 
៤.ព្រះគ្រីស្ត ប្រោសលោកនេះ ដោយដោះបាបគេចេញ ព្រះហឫទ័យ ទ្រង់ស្រឡាញ់ 
ក៏មិនចេះផ្លាស់ប្រែ ព្រះជន្មទ្រង់គង់ឋិតថេរ ភាពបរិសុទ្ធនៅអស់កល្ប                     
តើគួរឲ្យខ្ញុំទុកព្រះអង្គស្មើអ្វី? (ត ៨) ទំនុកខ្មែរបរិសុទ្ធ
Settings
remove
TRANPOSE restart_alt
0
add
zoom_out
ZOOM
0.9
zoom_in