Loading...
close
ទំនុកខ្មែរបរិសុទ្ធ

ទំនុកខ្មែរបរិសុទ្ធ
Key: C  ·  Time: 4/4  ·  Tempo: 75bpm  ·  Melody www.khmerworship.com/sheet-music/2774897

ទំនុកច្រៀង (Lyric)
១.ទ្រង់សព្វព្រះទ័យឲ្យខ្ញុំរងទុក្ខ ដើរឆ្ពោះទៅមុខផ្ទុកឈើឆ្កាងតាមរាល់ថ្ងៃ 
ឲ្យឆ្កាងសាច់ឈាម   លះចោលរបស់លោកិយ  សម្លាប់និស្ស័យ 
សាច់ឈាមដែលគ្មានតម្លៃ     ដោយរងទុក្ខជាមួយទ្រង់    ។ 

២.ទ្រង់ចង់ឲ្យខ្ញុំស្គាល់ការលំបាក ក្រីក្រតោកយ៉ាកដូចទ្រង់ព្រមប្តូរលះបង់ 
ចោលសិរីល្អ  មកស្វែងរកអ្នកលិចលង់   កាត់ស្រែក្រុងផង 
លំបាកនឿយហត់ព្រះអង្គ       គ្មានទីណាកើយព្រះសិរ      ។ 

៣.រងទុក្ខសាច់ឈាមផុតទៅយ៉ាងឆាប់ មិនបាច់រ៉ាយរ៉ាប់ 
ប្រៀបសុខនៅឋានសួស្តី   រងទុក្ខរួចហើយ  មានអំណរក្នុងរស្មី      
រង់ចាំតែថ្ងៃ     ដែលទ្រង់ប្រទានសិរី    ល្អឲ្យអស់កល្បជានិច្ច   ។                     
C រងទុក្ខក្នុងទ្រង់ ( ខ ១៨៦ ) ទំនុកខ្មែរបរិសុទ្ធ
Settings
remove
TRANPOSE restart_alt
0
add
zoom_out
ZOOM
0.9
zoom_in