Loading...
close
ទំនុកខ្មែរបរិសុទ្ធ

ទំនុកខ្មែរបរិសុទ្ធ
Key: G  ·  Time: 4/4  ·  Tempo: 72bpm  ·  Melody www.khmerworship.com/sheet-music/2747256

ទំនុកច្រៀង (Lyric)
១.ទ្រង់ថាយាងទៅ            នឹងរៀបកន្លែងឲ្យយើងរាល់គ្នា     	 
រួចយាងមកវិញ            នាំយើងឡើងទៅ	          (ស្ទួន)

បន្ទរ.យើងនឹងបាននៅ              ជាមួយព្រះអង្គរៀងរាបដរាប 
ឱពួកយើងអើយចូរមានសង្ឃឹម   ចូរជឿទ្រង់ចុះកុំថប់បារម្ភ   ។ 

២.នៅក្នុងដំណាក់             ព្រះវរបិតាមានកន្លែងច្រើន	 
ទ្រង់រៀបចំហើយ           នាំយើងឡើងទៅ   	    (ស្ទួន)

បន្ទរ.យើងនឹងបាននៅ              ជាមួយព្រះអង្គរៀងរាបដរាប 
ឱពួកយើងអើយចូរមានសង្ឃឹម   ចូរជឿទ្រង់ចុះកុំថប់បារម្ភ   ។ 

៣.ទ្រង់សំអាតយើង         ដោយព្រះលោហិតញែកចេញពីបាប	           
រួចតាំងយើងផង           រាប់ជាសុចរិត                (ស្ទួន)

បន្ទរ.យើងនឹងបាននៅ              ជាមួយព្រះអង្គរៀងរាបដរាប 
ឱពួកយើងអើយចូរមានសង្ឃឹម   ចូរជឿទ្រង់ចុះកុំថប់បារម្ភ   ។ 

៤.ទ្រង់រៀបផ្លូវហើយ       ឱពួកយើងអើយត្រូវដើរទៅមុខ		 
ទ្រង់នឹងនាំយើង         ទៅឋានបិតា                 (ស្ទួន)

បន្ទរ.យើងនឹងបាននៅ              ជាមួយព្រះអង្គរៀងរាបដរាប 
ឱពួកយើងអើយចូរមានសង្ឃឹម   ចូរជឿទ្រង់ចុះកុំថប់បារម្ភ   ។ 

៥.ចូរយើងខំប្រឹង          ជួយផ្សាយដំណឹងប្រាប់ដល់គេផង 
ថាទ្រង់មកវិញ          នាំយើងឡើងទៅ	                (ស្ទួន)

បន្ទរ.យើងនឹងបាននៅ              ជាមួយព្រះអង្គរៀងរាបដរាប 
ឱពួកយើងអើយចូរមានសង្ឃឹម   ចូរជឿទ្រង់ចុះកុំថប់បារម្ភ   ។                     
G ទ្រង់ទៅរៀបកន្លែងឲ្យយើង ( ខ ១៤៤ ) ទំនុកខ្មែរបរិសុទ្ធ
Settings
remove
TRANPOSE restart_alt
0
add
zoom_out
ZOOM
0.9
zoom_in