Loading...
close
ទំនុកខ្មែរបរិសុទ្ធ

ទំនុកខ្មែរបរិសុទ្ធ
Key: D  ·  Time: 4/4  ·  Tempo: 91bpm  ·  Melody www.khmerworship.com/sheet-music/2628111

ទំនុកច្រៀង (Lyric)
១.ចិត្តរបស់ខ្ញុំបានផ្លាស់ប្រែ   ដោយព្រះគ្រីស្ទកែគ្រប់សណ្ឋាន 
ពេលទ្រង់សណ្ឋិតអឺយចិត្តស្រាកស្រាន្ដ  គឺព្រះវិញ្ញាណទ្រង់ដឹកនាំ ។ 

២.ខ្ញុំលែងដើរខុសផ្លូវទៀតហើយ   ផ្លូវចាស់ល្វឹងល្វើយវៀចមិនចំ 
ខ្ញុំអាចចៀសផុតដោយសារទ្រង់នាំ   អាចស៊ូទ្រទ្រាំប្ដូរជីវិត ។ 

៣.ចិត្តថ្មីសង្ឃឹមមានអំណរ  មានក្ដីស្មោះសស្រឡាញ់ពិត 
លែងមានសង្ស័យនៅក្នុងគំនិត  ថាទ្រង់មិនពិតជព្រះទេ ។ 

៤.មានពន្លឺច្បាស់នៅក្នុងទ្រង់  បំភ្លឺខ្ញុំផងមិនដែលឃ្លាត 
កំចាត់ងងឹតលែងអោយនៅបៀត    អោយខ្ញុំខ្មីឃ្មាតដើរតាមទ្រង់ ។ 

៥.ដោយទ្រង់សណ្ឋិតចិត្តស្រឡះ  ឋានសួគ៌ឃើញច្បាស់ល្អត្រចង់ 
ផ្លូវរៀបចំស្រេចនៅក្នុងព្រះអង្គ              ជួយខ្ញុំអោយឆ្លងច្រកក្ដីស្លាប់ ។                     
D ដោយព្រោះទ្រង់សណ្ឋិត ( ខ ៨៥ ) ទំនុកខ្មែរបរិសុទ្ធ
Settings
remove
TRANPOSE restart_alt
0
add
zoom_out
ZOOM
0.9
zoom_in