ទំនុកច្រៀង (Lyric)
១.ព្រះយេស៊ូវបានប្រោសខ្ញុំហើយ ខ្ញុំមិនភ័យឡើយពេលលាលោកិយ រូបកាយខ្ញុំជាធូលីដី លុះដល់ថ្ងៃខ្ញុំរស់វិញមានទាំងអំណាចចេសា្ត ។
២.កាលកំពុងតែរស់នៅឡើយ ខ្ញុំឃើញព្រះគុណផ្តល់មកអស្ចារ្យ បន្ទូលលោមពាក្យផ្អែមសន្យា មានចេសា្តជួយនាំខ្ញុំឲ្យរួចពីក្តីវិនាស ។
៣.ពេលខ្ញុំដួលទ្រង់ត្រកងបី ជួនពេលលោកិយនាំឲ្យផ្តេសផ្តាស នាំភ្លេចទ្រង់ភ្លេចព្រះគុណព្រះ តែអម្ចាស់នាំវិលវិញទាំងថែមព្រះគុណជារៀង ។
៤.មើលទេវតានាំខ្ញុំទៅហើយ ឆ្លងកាត់ផុតត្រើយដែនស្លាប់ជាទៀង ពាក្យសន្យាទ្រង់នៅឥតល្អៀង ប្រោសជាទៀងដរាបខ្ញុំនៅជិតបានឃើញព្រះភក្ត្រ ។