Loading...
close
ទំនុកខ្មែរបរិសុទ្ធ

ទំនុកខ្មែរបរិសុទ្ធ
Key: Bb  ·  Time: 4/4  ·  Tempo: 67bpm  ·  Melody www.khmerworship.com/sheet-music/2402870

ទំនុកច្រៀង (Lyric)
១.ចម្រៀងស្នេហ៍ខ្ញុំប្រលោមដួងចិត្ត  ថ្លែងពីក្តីពិតនៃចិត្តសង្ឃឹម 
ជីវិតមួយថ្មីរីកស្រស់ប៉ប្រិម ដូចទឹកសន្សើមប្រោះទងបុបា្ផ  ។ 

២.ចម្រៀងស្នេហ៍ខ្ញុំខុសពីលោកិយ ខុសស្នេហ៍គ្មានន័យចងចិត្តឲ្យផ្សា 
ខ្ញុំស្នេហ៍ព្រះពិតជាអង្គក្សត្រា  ទ្រង់ភ្ជាប់សន្យាដោយព្រះវិញ្ញាណ។ 

បន្ទរ.ខ្ញុំអ្នកថោកទាប  មានបាបធ្ងន់ក្រៃ  ចុះតើហេតុអ្វីក៏ទ្រង់ប្រោសប្រាណ? 
គឺព្រះស្រឡាញ់មនុស្សពន់ប្រមាណ ខ្ញុំត្រូវប្តូរប្រាណស្នេហ៍ទ្រង់លុះក្ស័យ 

៣.ខ្ញុំច្រៀងជានិច្ចអស់មួយជីវិត   ច្រៀងកំសាន្តចិត្តរង់ចាំដល់ថ្ងៃ 
ព្រះអង្គយាងមកលើកខ្ញុំឡើងខ្មី  មង្គលសួស្តីតាំងនៅឋានសួគ៌     ។ 

បន្ទរ.ខ្ញុំអ្នកថោកទាប មានបាបធ្ងន់ក្រៃ ចុះតើហេតុអ្វីក៏ទ្រង់ប្រោសប្រាណ? 
គឺព្រះស្រឡាញ់មនុស្សពន់ប្រមាណ ខ្ញុំត្រូវប្តូរប្រាណស្នេហ៍ទ្រង់លុះក្ស័យ                      
Bb ចម្រៀងស្នេហ៍ខ្ញុំ ( ខ ២៨១ ) ទំនុកខ្មែរបរិសុទ្ធ
Settings
remove
TRANPOSE restart_alt
0
add
zoom_out
ZOOM
0.9
zoom_in