Loading...
close
ទំនុកខ្មែរបរិសុទ្ធ

ទំនុកខ្មែរបរិសុទ្ធ
Key: Dm  ·  Time: 4/4  ·  Tempo: 130bpm  ·  Melody www.khmerworship.com/sheet-music/238046

ទំនុកច្រៀង (Lyric)
១.ព្រះអម្ចាស់អើយសូមទទួលយក      ជីវិតខ្ញុំផង      (ស្ទួន)     
ខ្ញុំស៊ូលះបង់ ស៊ូលះបង់ថ្វាយទ្រង់ឥតសា្ដយ  ស៊ូលះបង់ថ្វាយទ្រង់ឥតសា្ដយ     ។ 

២.សូមទ្រង់ទទួលយកពេលវេលា      ខ្ញុំជារាល់ថ្ងៃ  (ស្ទួន)     
ឲ្យបានរស់ថ្វាយ បានរស់ថ្វាយអំណរសរសើរ បានរស់ថ្វាយអំណរសរសើរ    ។ 

៣.ព្រះអម្ចាស់អើយសូមទទួលយក      ដៃខ្ញុំទៅប្រើ   (ស្ទួន)     
ឲ្យខ្ញុំបានធ្វើ ខ្ញុំបានធ្វើការថ្វាយព្រះអង្គ   ខ្ញុំបានធ្វើការថ្វាយព្រះអង្គ      ។ 

៤.សូមទ្រង់ទទួលយកជើងទាំងពីរ    ទៅជាមួយផង   (ស្ទួន)      
ឲ្យដើរតាមទ្រង់ ដើរតាមទ្រង់ជាប់ជាប្រកិត ដើរតាមទ្រង់ជាប់ជាប្រកិត     ។ 

៥.ព្រះអម្ចាស់អើយសូមទទួលយក          តង្វាយស្ម្រ័គចិត្ត    (ស្ទួន)       
ខ្ញុំថ្វាយទ្រង់ពិត ថ្វាយទ្រង់ពិតដោយចិត្តជ្រះថ្លា    ថ្វាយទ្រង់ពិតដោយចិត្តជ្រះថ្លា   ។ 

៦.សូមទ្រង់ទទួលយកទាំងតម្រិះ      ហើយនិងប្រាជ្ញា   (ស្ទួន)    
ទ្រង់ប្រើយ៉ាងណា ប្រើយ៉ាងណាក៏ខ្ញុំត្រេកអរ  ប្រើយ៉ាងណាក៏ខ្ញុំត្រេកអរ ។ 

៧.ព្រះអម្ចាស់អើយសូមទទួលយក     សំនៀងស្រួយល្អ  (ស្ទួន)    
ខ្ញុំច្រៀងថ្វាយពរ ច្រៀងថ្វាយពរបវរសួស្ដី   ច្រៀងថ្វាយពរបវរសួស្ដី ។ 

៨.សូមទ្រង់ទទួលយកបបូរមាត់            ខ្ញុំទៅកែឆ្នៃ    (ស្ទួន)       
ឲ្យបាននិយាយ បាននិយាយពីព្រះឧត្តម    បាននិយាយពីព្រះឧត្តម ។                      
Dm សូមទ្រង់ទទួលផង ( ខ ២២៣ ) ទំនុកខ្មែរបរិសុទ្ធ
Settings
remove
TRANPOSE restart_alt
0
add
zoom_out
ZOOM
0.9
zoom_in