ទំនុកច្រៀង (Lyric)
១.អំណរឥតមានអ្នកណារកបាន ជាអំណោយទាន មកពីសួគ៌ឋានដោយព្រះគុណ ផ្សើមចិត្តក្នុងកាយទារុណ ឲ្យរីកជោរជន់ ដោយក្តីសង្ឃឹមគ្រប់យ៉ាង
អំណរពីព្រះលើសអ្នកសំណាងn ទោះក្រតោកយ៉ាកហាក់មានគ្រប់យ៉ាង ដូចផ្កាព្រឹកព្រាង រីកសាយព្រោះទឹកសន្សើម មានសុទ្ធអំណរ ហូរស្រោចឲ្យផ្តើម ព្រលឹងលែងឆ្អើម ស្រេកឃ្លានសេចក្តីសុចរិត ។
២.អំណរផុសឡើងក្នុងចិត្តក្រៀមក្រោះជាខ្សែទឹករស់ស្រោចស្រពបាចប្រោះដួងជីវិត ជាថ្នាំលើកកម្លាំងចិត្ត ឲ្យមាំមួនពិត ធ្វើការឥតរាថយក្រោយ
ឥតគិតពីកម្លាំងកយទន់ខ្សោយ រត់ឆ្ពោះឈើឆ្កាងព្រះតាំងទុកឲ្យ ផ្ទុកដើរតាមក្រោយ ភ្លេចគិតដំដៀលព្រោះទ្រង់ មានសុទ្ធអំណរ
មកពីព្រះអង្គ លុបអស់ទុក្ខផង ដរាបអស់កល្បរៀងទៅ ។