ទំនុកច្រៀង (Lyric)
១.ផ្លូវអាថ៌កំបាំង វាងតាមទីរហោឋាន ទោះឆា្ងយជាងផ្លូវត្រង់ទាំងប៉ុន្មាន
ទ្រង់នាំឲ្យបានសុខសាន្តផុតមុខសឹកសង្គ្រាម
ផ្លូវអាថ៌កំបាំង វាងតាមទីរហោឋាន ទោះឆា្ងយជាងផ្លូវត្រង់ទាំងប៉ុន្មាន
ទ្រង់នាំឲ្យបានសុខសាន្តផុតមុខសឹកសង្គ្រាម ។
មើលទៅផ្លូវនោះ ហាក់ឆា្ងយសន្លឹម ហួតហែងក្រៀមក្រោះ
គួរអស់សង្ឃឹម តែបើស្ម័គ្រតាម ទ្រង់នាំដល់ទីទ្រង់សន្យា ។
បន្ទរ.ទ្រង់យាងនាំផ្លូវ (ទ្រង់យាងនាំផ្លូវ) ទៅមុខជាដរាប (ទៅមុខជាដរាប)
បង្គោលភ្លើងនាំផ្លូវពេលយប់ (បង្គោលភ្លើងនាំផ្លូវពេលយប់)
បង្គោលពពកនាំពេលថ្ងៃ ព្រះអង្គទ្រង់នាំផ្លូវយើងទៅមុខ
(ព្រះអង្គទ្រង់នាំផ្លូវយើងទៅមុខ) ។
២.ផ្លូវជីវិតចាស់ ច្រើនតែខុសក្តីបំណង តាំងតែពីបានជឿដល់ព្រះអង្គ
ខ្ញុំបានបោះបង់បំណងចិត្តចាស់ខ្ញុំចោលចេញ
ផ្លូវជីវិតចាស់ ច្រើនតែខុសក្តីបំណង តាំងតែពីបានជឿដល់ព្រះអង្គ
ខ្ញុំបានបោះបង់បំណងចិត្តចាស់ខ្ញុំចោលចេញ ។
ដើរតាមផ្លូវថ្មី រីករាយក្រៃលែង រួចផុតគ្រោះថ្នាក់ ផុតក្តីចំបែង
បានដើរតាមទ្រង់ខ្ញុំជួបតែសុខសន្តិភាព។
បន្ទរ.ទ្រង់យាងនាំផ្លូវ (ទ្រង់យាងនាំផ្លូវ) ទៅមុខជាដរាប (ទៅមុខជាដរាប)
ព្រះបន្ទូលបំភ្លឺតម្រង់ (ព្រះបន្ទូលបំភ្លឺតម្រង់)
ព្រះវិញ្ញាណប្រទានចេស្តា ព្រះអង្គទ្រង់នាំផ្លូវយើងទៅមុខ
(ព្រះអង្គទ្រង់នាំផ្លូវយើងទៅមុខ) ។