ទំនុកច្រៀង (Lyric)
១.អង្គណាមួយ ផ្ទុំក្នុងក្រោលសត្វ រាត្រីស្ងាត់នៅបេថ្លេហិម
បន្ទរ.គឺព្រះគ្រីស្ទ ជាព្រះមហាក្សត្រយើង រាជ្យថ្កុំថ្កើង ស្ដេចជិតយាងមកហើយ
ព្រមគ្នាឡើងទទួលទ្រង់មិត្តអើយ ឱ!មិត្តអើយថ្វាយចិត្តបរិសុទ្ធ ។
២.អង្គណាមួយ នាមល្បីរន្ទឺ ប្រោសមនុស្សឈឺ ពិការឲ្យជា
បន្ទរ.គឺព្រះគ្រីស្ទ ជាព្រះមហាក្សត្រយើង រាជ្យថ្កុំថ្កើង ស្ដេចជិតយាងមកហើយ
ព្រមគ្នាឡើងទទួលទ្រង់មិត្តអើយ ឱ!មិត្តអើយថ្វាយចិត្តបរិសុទ្ធ ។
៣.អង្គណាមួយ មានឬទ្ធិចេស្ដា ប្រោសឡាសារស្លាប់ឲ្យរស់វិញ
បន្ទរ.គឺព្រះគ្រីស្ទ ជាព្រះមហាក្សត្រយើង រាជ្យថ្កុំថ្កើង ស្ដេចជិតយាងមកហើយ
ព្រមគ្នាឡើងទទួលទ្រង់មិត្តអើយ ឱ!មិត្តអើយថ្វាយចិត្តបរិសុទ្ធ ។
៤.អង្គណាមួយ ហឫទ័យស្នេហា ទ្រាំឈឺផ្សានៅលើឈើឆ្កាង
បន្ទរ.គឺព្រះគ្រីស្ទ ជាព្រះមហាក្សត្រយើង រាជ្យថ្កុំថ្កើង ស្ដេចជិតយាងមកហើយ
ព្រមគ្នាឡើងទទួលទ្រង់មិត្តអើយ ឱ!មិត្តអើយថ្វាយចិត្តបរិសុទ្ធ ។
៥.អង្គណាមួយ សុគតបីថ្ងៃ សងតម្លៃបាបកម្មមនុស្សលោក
បន្ទរ.គឺព្រះគ្រីស្ទ ជាព្រះមហាក្សត្រយើង រាជ្យថ្កុំថ្កើង ស្ដេចជិតយាងមកហើយ
ព្រមគ្នាឡើងទទួលទ្រង់មិត្តអើយ ឱ!មិត្តអើយថ្វាយចិត្តបរិសុទ្ធ ។
៦.អង្គណាមួយ ឈ្នះមច្ចុរាជ ដោយអំណាច ស្លាប់ហើយរស់វិញ
បន្ទរ.គឺព្រះគ្រីស្ទ ជាព្រះមហាក្សត្រយើង រាជ្យថ្កុំថ្កើង ស្ដេចជិតយាងមកហើយ
ព្រមគ្នាឡើងទទួលទ្រង់មិត្តអើយ ឱ!មិត្តអើយថ្វាយចិត្តបរិសុទ្ធ ។
៧.អង្គណាមួយ យាងឡើងឋានសួគ៌ សន្យាមកវិញស្រង់យើងឡើង