ទំនុកច្រៀង (Lyric)
១.ខ្ញុំសូមចូលមកឱនក្រាបប្រណម្យ (ស្ទួន) នៅទៀបបាទាអម្ចាស់ឧត្តម (ស្ទួន) ដែលប្រោសរូបខ្ញុំឲ្យផុតក្តីមរណា ។
២.សូមទតមើលកូនកុំបាំងភក្ត្រ (ស្ទួន) កូនមានកំហុសចំពោះបិតា (ស្ទួន) ទាំងមិននឹកនាផ្ចង់ចិត្តអធិស្ឋាន ។
៣.បពិត្រព្រះអង្គជួយខ្ញុំឲ្យបាន (ស្ទួន) បន្ទាបចិត្តកាយថ្វាយបង្គំថ្កាន (ស្ទួន)ដល់ព្រះដ៏មានព្រះទ័យទន់សន្តោស ។
៤.សូមទ្រង់ទតមើលអស់ទាំងកំហុស (ស្ទួន) ដែលបានរំលងឬជ្រុលលើលោះ (ស្ទួន) ខ្វះខាតចន្លោះមិនពេញព្រះហឫទ័យ ។
៥.សូមលាងសមា្អតចិត្តខ្ញុំជាថ្មី (ស្ទួន) សូមចូលជិតព្រះទទួលអ្វីៗ (ស្ទួន) បានតាមសេចក្តីសំណូមអធិស្ឋាន ។