Loading...
close
ទំនុកខ្មែរបរិសុទ្ធ

ទំនុកខ្មែរបរិសុទ្ធ
Key: Em  ·  Time: 2/2  ·  Tempo: 83bpm  ·  Melody www.khmerworship.com/sheet-music/1317140

ទំនុកច្រៀង (Lyric)
១.កាល់វ៉ារី              ជាទីទ្រង់ប្ដូរព្រះជន្ម         លោះបាបយ៉ាងធ្ងន់ 
នៅលើឈើ_ឆ្កាង         ទ្រង់ស៊ូរងទ្រាំ                  ទោសខ្ញុំគ្រប់យ៉ាង 
គឺជាភស្ដុតាង          ថាទ្រង់ស្រឡាញ់ខ្ញុំណាស់         ។ 

២.លោហិតទ្រង់      ហូរបង់ជាថ្លៃប្រោសលោះ     ឲ្យខ្ញុំរួចរស់ 
ផុតទោសបាបក្រាស         ទ្រង់រងទោសជួស    ទោសនោះធ្ងន់ណាស់ 
តែព្រះអម្ចាស់         ដោះខ្ញុំឲ្យមានសេរី      ។ 

៣.កាល់វ៉ារី        ជាទីទ្រង់ស្វែងរកខ្ញុំ      រកអ្នកបាបធំ 
ដ្បិតទ្រង់ប្រណី           អ្នកជាប់អន្ទាក់       អារក្សជាន់ឈ្លី 
នាំចិត្តវក់វី          ឲ្យទាស់ទទឹងនឹងព្រះ  ។    

៤.គុណទ្រង់ធ្ងន់        ពេកពន់ថ្លៃហួសប្រមាណ     គុណទ្រង់ប្រោសប្រាណ 
ខ្ញុំបានឃើញច្បាស់           ពេលខ្ញុំប្រែចិត្ត     ពន្លឺទ្រង់រះ 
ចាំងឃើញគុណព្រះ         ដែលធ្វើនៅកាល់វ៉ារី    ។                      
Em ទ្រង់ស៊ូលោះខ្ញុំនៅត្រង់ភ្នំកល់វ៉ារី ( ៥៣ ) ទំនុកខ្មែរបរិសុទ្ធ
Settings
remove
TRANPOSE restart_alt
0
add
zoom_out
ZOOM
0.9
zoom_in