Loading...
close
ទំនុកខ្មែរបរិសុទ្ធ

ទំនុកខ្មែរបរិសុទ្ធ
Key: Dm  ·  Time: 4/4  ·  Tempo: 97bpm  ·  Melody www.khmerworship.com/sheet-music/1226163
check_box_outline_blankទំនុកច្រៀង

ទំនុកច្រៀង (Lyric)
១.សាតាំងមេបះបោរ    វាខំកៀងគរកម្លាំងរាល់ថ្ងៃ               (ស្ទួន)
ព្រះតម្កើងវាខ្ពស់ក្រៃ     មិនស្កប់ចិត្តឡើយចង់ធំស្មើរព្រះ   (ស្ទួន)

២.សាតាំងល្បួងអេវ៉ា    ដែលជាមាតានៃមនុស្សគ្រប់សាសន៍  (ស្ទួន)
ឲ្យធ្វើល្មើសបញ្ញត្តិព្រះ  ហ៊ានលូកដៃបេះផ្លែដឹងខុសត្រូវ     (ស្ទួន)

៣.ព្រះបានដាក់បណ្តាសា  សាតាំងមោហារហូតតទៅ           (ស្ទួន)
វាពិតជាខ្មាំងសត្រូវ           បង្វែងកូនចៅមនុស្សគ្រប់តំណ   (ស្ទួន)

៤.សាតាំងប្រើល្បិចកល   នាំជ្រួលច្របល់មិនឈប់មិនឈរ   (ស្ទួន)
វាយហ្វូងចៀមព្រះយេស៊ូវ   កកាយ   កកូរឲ្យបែកបាក់គ្នា      (ស្ទួន)

៥.សាតាំងនាំគេឯង       ឲ្យឆ្កួតវង្វេងភ្លេចព្រះបិតា                 (ស្ទួន)
ធ្វើទាស់នឹងរាជបុត្រា     ដែលទ្រង់ស្នេហាធ្វើករសង្គ្រោះ     (ស្ទួន)

៦.សាតាំងខ្មាំងនៃព្រះ   មិនដែលយកឈ្នះលើព្រះបានសោះ  (ស្ទួន)
ព្រះគ្រីស្ទឈ្នះលើទាំងអស់  នឹងចាប់វាបោះក្នុងភ្លើងអស់កល្ប   (ស្ទួន)                    
Dm ព្រះគ្រីស្ទមានជ័យជម្នះ ( ខ ២២៧ ) ទំនុកខ្មែរបរិសុទ្ធ
Settings
remove
TRANPOSE restart_alt
0
add
zoom_out
ZOOM
0.9
zoom_in