ទំនុកច្រៀង (Lyric)
១.មានពរហើយអស់អ្នកដែលមិនព្រមស្ម័គ្រ អឺយ ដើរតាមអំពើបាប មានពរហើយអស់អ្នកដែលមិនព្រមស្ម័គ្រ អឺយ ដើរតាមអំពើបាប
ហើយគេចពីមនុស្សអាក្រក់រៀងរាបដរាប មានចិត្តសុភាពជឿព្រះអម្ចាស់ ។
២.ទោះពេលយប់ឬថ្ងៃ ចិត្តត្រេករីករាយ អឺយ នឹងក្រឹត្យវិន័យព្រះ ទោះពេលយប់ឬថ្ងៃ ចិត្តត្រេករីករាយ អឺយ នឹងក្រឹត្យវិន័យព្រះ
ដោយរំពឹងគិតឲ្យបានយល់ព្រះបន្ទូលច្បាស់ ខ្ជាប់ខ្ជួនតាមព្រះឥតធ្វេសគំនិត ។
៣.អ្នកនោះបានចម្រើន កិច្ចការផលកើន អឺយ ដូចឈើក្បែរផ្លូវទឹក អ្នកនោះបានចម្រើន កិច្ចការផលកើន អឺយ ដូចឈើក្បែរផ្លូវទឹក
ផ្កាផ្លែដេរដាស មិនដែលស្រពោនត្រួយស្លឹក ឲ្យផលសន្ធឹកតាមរដូវកាល ។
៤.ឯមនុស្សអាក្រក់ ត្រូវខ្យល់ផាត់បក់ អឺយ ខ្ចាត់ខ្ចាយដូចអង្កាម ឯមនុស្សអាក្រក់ ត្រូវខ្យល់ផាត់បក់ អឺយ ខ្ចាត់ខ្ចាយដូចអង្កាម
ព្រះអង្គនឹងញែកបំបែកពួកអ្នកមិនជឿតាម ពីរាស្ត្រទ្រង់ភ្លាមមិនឲ្យនៅជិត ។
៥.ទ្រង់បានប្រទានពរ ដ្បិតជ្រាបផ្លូវល្អ អឺយ របស់ពួកសុចរិត ទ្រង់បានប្រទានពរ ដ្បិតជ្រាបផ្លូវល្អ អឺយ របស់ពួកសុចរិត
ឯផ្លូវមនុស្សអាក្រក់ កិច្ចកលកំផិត ផ្លូវវឹកវរពិត នឹងត្រូវវិនាស។