Loading...
close
ទំនុកខ្មែរបរិសុទ្ធ

ទំនុកខ្មែរបរិសុទ្ធ
Key: Am  ·  Time: 4/4  ·  Tempo: 83bpm  ·  Melody www.khmerworship.com/sheet-music/9105230

ទំនុកច្រៀង (Lyric)
១.ព្រះអម្ចាស់ទ្រង់ជាអ្នកគង្វាលនៃខ្ញុំ  (ស្ទួន)​ឥតភ័យបារម្ភ  ដ្បិតទ្រង់នាំខ្ញុំដើរទៅមុខ ដើរទៅមុខ 
ទៅរកស្មៅខ្ចីទីគ្មានសត្វអ្វីនៅចាំធ្វើទុក្ខ  ទៅរកស្មៅខ្ចីទីគ្មានសត្វអ្វីនៅចាំធ្វើទុក្ខ  
ទ្រង់យាងនាំមុខមិនឲ្យខ្ញុំភ្លាត់ទាសចេញឆា្ងយ  ទាសចេញឆា្ងយ  ។ 

២.ទ្រង់ឲ្យសម្រាកនៅវាលេស្មៅលំហើយ   (ស្ទួន)​ កំសាន្តទុក្ខស្បើយដោយព្រនង់ហើយនិងដំបង និងដំបង ទ្រង់នាំខ្ញុំទៅតម្រង់សំដៅទឹកហូរថ្លាឆ្វង់ 
ទ្រង់នាំខ្ញុំទៅតម្រង់សំដៅទឹកហូរថ្លាឆ្វង់  ក៏កែតម្រង់ព្រលឹងខ្ញុំផងល្អឡើងវិញ ល្អឡើងវិញ     ។ 

៣.ទោះសេចក្តីស្លាប់តាមជាប់កៀកកិតប្រដេញ     (ស្ទួន) ហ៊ុំព័ទ្ធជុំវិញក៏គ្មានទោម្នេញអ្វីទាំងអស់ អ្វីទាំងអស់     ។ 
ទ្រង់គង់ជាមួយជួយដោះទុក្ខព្រួយមិនឲ្យមានគ្រោះ ទ្រង់គង់ជាមួយជួយដោះទុក្ខព្រួយមិនឲ្យមានគ្រោះ 
ទ្រង់ជួយដោយស្មោះ ថែទាំឥតខ្ចោះដោយករុណា ដោយករុណា  ។ 

៤.គឺជាព្រះគុណនិងក្តីសប្បុរសមេត្តា  (ស្ទួន) គ្រប់ពេលវេលា  ទ្រង់ផ្តល់ហូរហៀរលើសប្រមាណ  លើសប្រមាណ  ។ 
ទ្រង់ឲ្យខ្ញុំចូលទទួលទីលានទ្រង់រៀបជាឋាន  ទ្រង់ឲ្យខ្ញុំចូលទទួលទីលានទ្រង់រៀបជាឋាន 
ខ្ញុំនៅសុខសាន្ត   លើសួគ៌វិមានអស់កល្បអើយអស់កល្បអើយ ។                     
Am ទ្រង់ឃ្វាលខ្ញុំពិត ( ខ ១៧៩ ) ទំនុកខ្មែរបរិសុទ្ធ
Settings
remove
TRANPOSE restart_alt
0
add
zoom_out
ZOOM
0.9
zoom_in