ទំនុកច្រៀង (Lyric)
១.ខ្ញុំដឹងប្រាកដថាព្រះយេស៊ូ លះឋានសួគ៌មកសង្គ្រោះខ្ញុំ
ការប្រោសលោះទ្រង់ធំ ឧត្តម តាមរកខ្ញុំនៅកាល់វ៉ារី ។
២.ខ្ញុំដឹងប្រាកដថាព្រះយេស៊ូវ ទ្រង់មកប្ដូរលះបង់ជីវី
រងទោសខ្ញុំនៅកាល់ វ៉ារី ក្ស័យជីវីនៅ លើ ឈើ ឆ្កាង ។
៣. ខ្ញុំដឹងប្រាកដថាទ្រង់រស់វិញ ចេស្ដាពេញលោះបាបគ្រប់យ៉ាង
ព្រះលោហិតទ្រង់ជាភ ស្ដុតាង ជាសំអាងនៃ ថ្លៃប្រោសលោះ ។
៤. ខ្ញុំដឹងប្រាកដថាទ្រង់មកទៀត អ្នកជឿស្អាតទ្រង់នឹងមកប្រោស
ឲ្យរស់វិញមិនស្លាប់ ទៀតសោះ ដ្បិតទ្រង់រស់ជាម្ចាស់ជីវិត ។