ទំនុកច្រៀង (Lyric)
១.លោកសាខេជាមនុស្សតូចទាប មនុស្សតូចទាប ឡើងដើមឈើព្រោះមើលមិនឃើញ ព្រោះមើលមិនឃើញ
លោកចង់ឃើញព្រះយេស៊ូណាស់ ព្រះយេស៊ូណាស់ ទ្រង់មានសភាពបែបណា ។ (ស្ទួន)
៣.កាលព្រះយេស៊ូយាងមកដល់ ទ្រង់យាងមកដល់ ទ្រង់មានព្រះបន្ទូលរកលោក បន្ទូលរកលោក
ចូរអ្នកចុះមកជាប្រញាប់ មកជាប្រញាប់ ខ្ញុំត្រូវស្នាក់នៅផ្ទះអ្នក ។ (ស្ទួន)
៣.លោកសាខេចុះជាប្រញាប់ ចុះជាប្រញាប់ ទទួលទ្រង់ដោយក្តីអំណរ ដោយក្តីអំណរ
ចែកសម្បត្តិទៅជនក្រក្រី ទៅជនក្រក្រី ព្រះទ្រង់សង្គ្រោះសាខេ ។ (ស្ទួន)