ទំនុកច្រៀង (Lyric)
១.ព្រះយេហូវ៉ាបានចាត់ទេវតាមួយរូប អោយទៅជួបនឹងលោកគេឌាន
ដើម្បីអោយលោកជួយសង្គ្រោះអ៊ីស្រាអែល រួចផុតអំពីសាសន៍ម៉ាឌាន ។
២.ទ័ពម៉ាឌានគ្នាច្រើនដូចសត្វកណ្តូប អាវុធក៍មានច្រើនផងដែរ
តែព្រះអោយគេឌានយកតែបីរយនាក់ ទាំងកាន់ចន្លុះក្អមនិងត្រែ ។
៣.នោះពួកអ៊ីស្រាអែលបំបែកក្អមផ្លុំត្រែ និងស្រែកក្នុងព្រះនាមព្រះ
ធ្វើអោយពួកម៉ាឌានភ័យពេកកាប់ចាក់គ្នា ស្លាប់អស់ហើយគេឌានបានឈ្នះ ។