Loading...
close
ទំនុកខ្មែរបរិសុទ្ធ

ទំនុកខ្មែរបរិសុទ្ធ
Key: C  ·  Time: 4/4  ·  Tempo: 83bpm  ·  Melody www.khmerworship.com/sheet-music/8389626

ទំនុកច្រៀង (Lyric)
១.ឱ!អ្នកនឿយព្រួយហើយផ្ទុកធ្ងន់អើយ  កុំធ្វើដូចមិនឮឡើយ 
ខ្ញុំចង់ឲ្យអ្នកសម្រាក  ចូរមកឯខ្ញុំ  ទាន់គ្រាដុនដាបតោកយ៉ាក 
ខ្ញុំឲ្យអ្នកសម្រាក  ពីការធ្ងន់ឥតប្រយោជន៍      ។ 

២.អ្នកត្រូវនឿយព្រួយដរាបដល់ស្លាប់  តែសូមបែរមកផ្ទៀងស្ដាប់ 
ពាក្យខ្ញុំអ្នកនឹងបានរួច  ឈប់ធ្វើជាបាវ បម្រើសេចក្ដីហិនហោច 
នឿយធ្វើបាបអសោចិ៍ ត្រូវជាប់ទុក្ខរងវេទនា    ។ 

៣.ចូរដោះខ្លួនមកទទួលនឹមខ្ញុំ  បន្ទុកស្រាលហើយងាយល្មម 
ជីវិតក្នុងភាពអ្នកជា  បានរួចគ្រោះថ្នាក់ ពីធ្លាក់រងទុក្ខវេទនា 
ឬនឿយព្រួយគ្រាំគ្រា  ដូចអ្នកបម្រើមបាប  ។ 

៤.ការខ្ញុំ  ចូរអ្នករៀននឹងខ្ញុំចុះ  ខ្ញុំល្អហើយស្លូតត្រង់ស្មោះ 
ក្នុងដួងហឫទ័យសុភាព  ចូរមកឯខ្ញុំ  ពិតជារួចពីផ្លូវបាប 
រួចពីការដុនដាប  បានសម្រាកដល់ព្រលឹង   ។                      
C ចូរមកឯខ្ញុំ ( ខ ៩៨ ) ទំនុកខ្មែរបរិសុទ្ធ
Settings
remove
TRANPOSE restart_alt
0
add
zoom_out
ZOOM
0.9
zoom_in