Loading...
close
ទំនុកខ្មែរបរិសុទ្ធ

ទំនុកខ្មែរបរិសុទ្ធ
Key: Dm  ·  Time: 4/4  ·  Tempo: 120bpm  ·  Melody www.khmerworship.com/sheet-music/7572818

ទំនុកច្រៀង (Lyric)
១.ឱព្រះយេស៊ូវអើយ       ចិត្តខ្ញុំស្រឡាញ់ព្រះអង្គ       (ស្រឡាញ់ព្រះអង្គ) 
ឱព្រះយេស៊ូវអើយ       ចិត្តខ្ញុំស្រឡាញ់ព្រះអង្គ 
ដ្បិតទ្រង់ជាមិត្តហឫទ័យស្មោះត្រង់      ជួយដោះទុក្ខខ្ញុំមិនឲ្យបាត់បង់ 
ទោះខុសដេកដួលក៏ជួយតម្រង់    ទ្រង់ជួយស្រោចស្រង់ខ្ញុំអ្នកមានបាប   ។    

២.ឱព្រះយេស៊ូវអើយ      ខ្ញុំស្ម័គ្រដើរតាមទ្រង់ហើយ       (ដើរតាមទ្រង់ហើយ) 
ឱព្រះយេស៊ូវអើយ       ខ្ញុំស្ម័គ្រដើរតាមទ្រង់ហើយ 
ទ្រង់ជាសិរសានាំខ្ញុំរកត្រើយ     កាត់ព្យុះរងល្បួងមិនដែលរាឡើយ 
ឲ្យខ្ញុំអាចដើរតាមទ្រង់មិនល្វើយ      នាំដាក់ដល់ត្រើយឋានសុខសួស្តី    ។	 

៣.ឱព្រះយេស៊ូវអើយ       ទ្រង់ឲ្យខ្ញុំមានកម្លាំង     (ឲ្យមានកម្លាំង) 
ឱព្រះយេស៊ូវអើយ       ទ្រង់ឲ្យខ្ញុំមានកម្លាំង 
ទ្រង់ជាមេទ័ពនាំមុខចូលច្បាំង    តទល់មេបាបនាមឈ្មោះសាតាំង 
បំផ្លាញក្តីស្លាប់ដ៏មានកម្លាំង       ទ្រង់នាំមុខច្បាំងទាមទារជីវិត   ។     

៤.ឱព្រះយេស៊ូវអើយ     ខ្ញុំថ្វាយបង្គំតែទ្រង់     (ថ្វាយបង្គំទ្រង់) 
ឱព្រះយេស៊ូវអើយ     ខ្ញុំថ្វាយបង្គំតែទ្រង់ 
ដ៏ជាព្រះពិតជាម្ចាស់គ្រប់គ្រង      ទាំងផ្តល់ជីវិតមកឲ្យខ្ញុំផង 
លោះខ្ញុំរួចខ្លួនលាងអស់សៅហ្មង       រួចរាប់ខ្ញុំផងជាកូនស្ងួនភ្ងា    ។    

៥.ឱព្រះយេស៊ូវអើយ      ចិត្តខ្ញុំសរសើរដល់ទ្រង់     (សរសើរដល់ទ្រង់) 
ឱព្រះយេស៊ូវអើយ    ចិត្តខ្ញុំសរសើរដល់ទ្រង់ 
ព្រះពិតតែមួយព្រមថ្វាយរូបអង្គ      ស្រឡាញ់ខ្ញុំណាស់មិនឲ្យបាត់បង់ 
សូមតាំងនាមទ្រង់ខ្ពស់លើសនាមផង     ហើយស៊ូប្តូរបង់ដើរតាមទ្រង់ទៅ   ។                       
Dm ព្រះយេស៊ូវអើយ ( ខ ២០៧ ) ទំនុកខ្មែរបរិសុទ្ធ
Settings
remove
TRANPOSE restart_alt
0
add
zoom_out
ZOOM
0.9
zoom_in