ទំនុកច្រៀង (Lyric)
១.យូរឆ្នាំមកហើយមានបទបញ្ជា ចេញមកពីរាជធានី អោយប្រជាជន ធ្វើដំណើរទៅ ស្រុកកំណើតចុះឈ្មោះក្នុងបញ្ជី ។
២.ពីរនាក់ទៅដល់ភូមិបេថ្លេហិម ថ្ងៃកាន់តែលិចបាត់ទៅ ដើររកសំណាក់ រកក៍មិនឃើញ មានតែក្រោលសត្វទំនេរអោយនៅ ។
៣.ប្រុសឈ្មោះយ៉ូសែបស្រីឈ្មោះម៉ារី នាងមានផ្ទៃពោះគ្រប់ខែ នៅយប់នោះឯង នាងសំរាលកូន ជាព្រះរាជបុត្រាព្រះអង្គផងដែរ ។