Loading...
close
ទំនុកខ្មែរបរិសុទ្ធ

ទំនុកខ្មែរបរិសុទ្ធ
Key: Gm  ·  Time: 4/4  ·  Tempo: 103bpm  ·  Melody www.khmerworship.com/sheet-music/7020885

ទំនុកច្រៀង (Lyric)
១. ព្រះអម្ចាស់  ទ្រង់វិសេសណាស់ដល់ខ្ញុំ      គ្មានអ្វីធំ   ដែលឲ្យខ្ញុំទុកស្មើព្រះអង្គ 
ទ្រង់ស្រឡាញ់ហើយលោះខ្ញុំ  ពីទោសផង      ក៏បានសង  ដោយព្រះលោ  ហិតដ៏បរិសុទ្ធ   ។	 

២. ព្រះអង្គទ្រង់  មានព្រះគុណយ៉ាងវិសេស       ខ្លាំងដល់ម៉្លេះ  គឺទ្រង់លះមកសុគត 
ប្រោសជីវិតខ្ញុំត្រូវស្លាប់  ឲ្យរួចផុត       ញែកបរិសុទ្ធ   ទាំងរក្សា  មិនឲ្យមានហ្មង    ។ 

៣. ទ្រង់មិនដែល  ប្រកាន់ទោសពេលខ្ញុំខុស         ជ្រុលលើសលោះ  ដល់ដួលចុះឥតប៉ុនប៉ង 
តែងនៅអែបលូកហតា្ថ  លើកត្រកង        គ្មានមិត្តផង  ដែលវិសេស  ដូចជាទ្រង់ឡើយ    ។ 

៤. បន្ទូលទ្រង់  ផ្អែមពិរោះដល់ខ្ញុំណាស់        សន្យាច្បាស់  បើខ្ញុំលះតាមទ្រង់ហើយ 
តាំងខ្ញុំឲ្យបានឡើងជា  កូនព្រះអើយ      មិនគួរឡើយ តែព្រះអង្គ  ទ្រង់ប្រោសមេត្តា    ។ 

៥. អើព្រះគ្រីស្ទ  វិសេសម៉្លេះដល់ចិត្តខ្ញុំ        គឺជាភ្នំ កំផែងជុំរាំងការពារ 
ព្រះគុណទ្រង់វិសេសហួស  ខ្ញុំពណ៌នា       ព្រះអង្គជា  ម្ចាស់ហើយតួ  សេចក្ដីស្រឡាញ់    ។                      
Gm ទ្រង់វិសេសណាស់ដល់ខ្ញុំ ( ខ ៣៣ ) ទំនុកខ្មែរបរិសុទ្ធ
Settings
remove
TRANPOSE restart_alt
0
add
zoom_out
ZOOM
0.9
zoom_in