Loading...
close
ទំនុកខ្មែរបរិសុទ្ធ

ទំនុកខ្មែរបរិសុទ្ធ
Key: D  ·  Time: 4/4  ·  Tempo: 79bpm  ·  Melody www.khmerworship.com/sheet-music/6877237

ទំនុកច្រៀង (Lyric)
១.សូមថ្វាយព្រះពរ ដ៏បវរមហាជោគជ័យ យើងគ្រីស្ទជនទាំងប្រុសស្រី  សូមថ្វាយដោយេសា្មះស ឱ!ព្រះយេស៊ូវ យើងខ្ញុំថ្វាយដោយអំណរ ដ្បិតទ្រង់បានស៊ូប្ដូរ ជាប់ឆ្កាងជួសយើង  ជាក់ច្បាស់  ។ 
២. ព្រះលោហិតទ្រង់ ហូរខ្ចាយដរាបដល់ក្ស័យ លោះបាបមនុស្សក្នុងលោកិយ  គ្រប់ពូជគ្រប់ជាតិសាសន៍ ដ្បិតទ្រង់ស្រឡាញ់  ដល់យើងខ្ញុំជាខ្លាំងណាស់ ព្រះទ័យមិនប្រែផ្លាស់  ចោលយើងឲ្យរង   វេទនា   ។ 
៣.ទូលព្រះបង្គំ  រូបយើងខ្ញុំគ្រប់ៗប្រាណ សូមលើកហត្ថឡើងថ្កាន ក្រាបប្រណម្យវន្ទា ថ្លែងអរព្រះគុណ  ធ្ងន់វិសេសឥតឧបមា ព្រះតេជះឫទ្ធា        សូមបានថ្កុំថ្កើង  រុងរឿង  ។ 
៤.សូមរាជ្យទ្រង់បាន  គ្រប់គ្រងដោយឫិទ្ធចេស្ដា ហើយទ្រង់ក៏ជាសិរិសា គ្រប់គ្រងដឹកនាំយើង ទ្រង់នឹងធ្វើទោស ដល់លោកិយដោយសារភ្លើង ចំណែកឯពួកយើង ទ្រង់បានប្រោសលោះ  រួចហើយ   ។ 
៥.ទូលព្រះបង្គំ យើងខ្ញុំសូមថ្វាយព្រះពរ ថ្វាយសិរីរុងរឿងបវរ  ព្រះជន្មអស់កល្បអើយ សូមរាជ្យព្រះអង្គ ឆាប់មកដល់កុំយូរឡើយ ខ្មាំងបៀតបៀនមិនស្បើយ ដល់យើងខ្ញុំជា  ខ្លាំងណាស់     ។                      
D ចម្រៀងថ្វាយព្រះពរ ( ខ ២១ ) ទំនុកខ្មែរបរិសុទ្ធ
Settings
remove
TRANPOSE restart_alt
0
add
zoom_out
ZOOM
0.9
zoom_in