Loading...
close
ទំនុកខ្មែរបរិសុទ្ធ

ទំនុកខ្មែរបរិសុទ្ធ
Key: Cm  ·  Time: 4/4  ·  Tempo: 100bpm  ·  Melody www.khmerworship.com/sheet-music/6852784

ទំនុកច្រៀង (Lyric)
១.តើម្ដាយណាមួយអាចបំភ្លេចសូន្យ   បំភ្លេចេចាលកូនដែលនៅបៅដោះ 
តើម្ដាយណាមួយខ្វះចិត្តសប្បុរស   មិនស្រណោះដល់កូនរបស់ខ្លួនឯង  ។ 

២.ទោះបីម្ដាយខ្លះមានចិត្តឬស្យា      ចុះចោលបុត្រភ្ងាអោយនៅកណ្ដែង 
តែព្រះអម្ចាស់មិនភ្លេចសោះវិញ    កាត់យើងចេញអោយនៅកំព្រាឯកា     ។ 

៣.ព្រះទ័យព្រះអង្គមិនចេះផ្លាស់ប្រែ      ទ្រង់នៅស្និទ្ធស្នេហ៍ចំពោះមនុស្សា 
តែងដោះអោយរួចចាកផុតវេទនា    ដល់អ្នកណាដែលស្រែកអំពាវព្រះអង្គ។ 

៤.ទ្រង់មិនដែលភ្លេចឬប្រកាន់ទោស     មានក្ដីសប្បុរសហើយក៏ទៀងត្រង់ 
មិនបំភ្លេចកូនរបស់ព្រះអង្គ    ចេញថ្លៃសងលោះពីអំណាចក្ដីស្លាប់             ។                     
Cm ព្រះអម្ចាស់មិនបំភ្លេចឡើយ ( ខ ១០៦ ) ទំនុកខ្មែរបរិសុទ្ធ
Settings
remove
TRANPOSE restart_alt
0
add
zoom_out
ZOOM
0.9
zoom_in