ទំនុកច្រៀង (Lyric)
១.ទ្រង់បាននាំ រាស្ត្រទ្រង់ចាកអេស៊ីព្ទ ដោយព្រះឫទ្ធិចេសា្ត ទ័ពពួកខ្មាំងក៏ដេញប្រផុត
នាំឲ្យស្លុតភ័យតក្កមា ទ្រង់សម្តែងព្រះចេសា្ត ញែកទឹកសមុទ្រឲ្យឆ្លង ។
២.នៅពេលថ្ងៃ គេដើរក្រេមពពក ពេលយប់មានភ្លើងផង ទ្រង់ធ្វើម្លប់ហើយនិងពន្លឺ
ឲ្យអាចដើរបានឥតមានហ្មង ក្នុងទីរហោឋានដើរឆ្លង រស់ដោយសារនំមា៉ណា ។
បន្ទរ.ទ្រង់នាំគេទៅ សំដៅដីថ្មី ជាទឹកដីទ្រង់បានសន្យា ដែនកាណានភោគផលហូរហៀរ
តែភ្លេចព្រះចេសា្ត ងាកបែររកព្រះដទៃ ។
៣.ព្រះជាម្ចាស កំពុងនាំយើងទៅ សំដៅឋានមួយថ្មី គឺជាដែនឋានសុខសួគា៌
ត្រូវគ្រប់គ្នាតាមទ្រង់កែឆ្នៃ តស៊ូនឹងល្បួងអប្រិយ ខ្លាចដួលវិនាសដូចគេ ។
បន្ទរ.ទ្រង់នាំគេទៅ សំដៅដីថ្មី ជាទឹកដីទ្រង់បានសន្យា ដែនកាណានភោគផលហូរហៀរ
តែភ្លេចព្រះចេសា្ត ងាកបែររកព្រះដទៃ ។