Loading...
close
ទំនុកខ្មែរបរិសុទ្ធ

ទំនុកខ្មែរបរិសុទ្ធ
Key: D  ·  Time: 4/4  ·  Tempo: 65bpm  ·  Melody www.khmerworship.com/sheet-music/6090912
check_box_outline_blankទំនុកច្រៀង

ទំនុកច្រៀង (Lyric)
១.សូមព្រះពរញេរពេញ       ក្នុងក្តីស្រឡាញ់    នៃព្រះវរបិតា     (ស្ទួន)
ឋិតលើជាតិខេមរា      លើជាតិខេមរា        ជាប់តទៅអើយ     (ស្ទួន)              

២.សូមឲ្យក្តីស្រឡាញ់  នៅជាប់ញេរពេញ  មិនបាត់បង់ឡើយ  (ស្ទួន)
ដូចអង្គព្រះគ្រីស្ទហើយ  និងសិស្សទ្រង់អើយ  ទ្រង់ជាសិរសា   (ស្ទួន)

៣.សូមខេមរានៅជាប់    ក្នុងក្តីប្រកប    នៃព្រះវរបិតា   (ស្ទួន)
ប្រកបនឹងបុត្រា       ទាំងបីអង្គា        រួមព្រះវិញ្ញាណ   (ស្ទួន)                             

៤.សូមព្រះគុណករុណា    នៃព្រះបុត្រា      យេស៊ូវប្រទាន  (ស្ទួន)
ឲ្យខេមរាក្សេមក្សាន្ត  ស្មោះស្ម័គ្រប្តូរប្រាណ  ដើរតាមព្រះអង្គ  (ស្ទួន)

៥.សូមព្រះវិញ្ញាណនាំ  ការពារថែទាំ  ក្នុងភាពស្មោះត្រង់  (ស្ទួន)
សុខសាន្តក្នុងព្រះអង្គ  ចម្រើនរឿងរុង  ពរអស់កល្បអើយ   (ស្ទួន)
                    
D សូមពរដល់ជាតិខេមរា ( ខ ២៩៦ ) ទំនុកខ្មែរបរិសុទ្ធ
Settings
remove
TRANPOSE restart_alt
0
add
zoom_out
ZOOM
0.9
zoom_in