Loading...
close
ទំនុកខ្មែរបរិសុទ្ធ

ទំនុកខ្មែរបរិសុទ្ធ
Key: Dm  ·  Time: 4/4  ·  Tempo: 65bpm  ·  Melody www.khmerworship.com/sheet-music/58336
check_box_outline_blankទំនុកច្រៀង

ទំនុកច្រៀង (Lyric)
១. ផ្ទំក្នុងស្នូកសត្វ ម្ចាស់អើយ ដោយសុខសាន្ត 
ព្រះបុត្រ ថ្កើងថ្កានម្ចាស់លើលោក   (ស្ទួន) 
ទ្រង់មានចេស្តា ប្រសូតមក ជួយដោះមនុស្សលោក ឲ្យរួចពីស្លាប់ 
ហាអឺអឺយ ជួយដោះមនុស្សលោក ឲ្យរួចពីស្លាប់។   

២. ទ្រង់ប្រសូតមក ម្ចាស់អើយ នៅទន់ខ្ចី 
តែជារស្មី មិនស្រអាប់ (ស្ទួន) 
នៅកណ្តាលមនុស្ស ជាប់មានបាប ទ្រង់មិនជៀសស្លាប់ ដោយរងទុក្ខវេទនា 
ហាអឺអឺយ ទ្រង់មិនជៀសស្លាប់ ដោយរងទុក្ខវេទនា។ 

៣. ទ្រង់ស្រឡាញ់មនុស្ស ម្ចាស់អើយ ទើបប្តូរមក 
លះឋានសួគ៌យក ជាតិមនុស្សា (ស្ទួន) 
រកក្តីប្រកប ស្និទ្ធស្នេហា នាំមនុស្សគ្រប់គ្នា ឲ្យវិលទៅព្រះ 
ហាអឺអឺយ នាំមនុស្សគ្រប់គ្នា ឲ្យវិលទៅព្រះ។ 

៤. ផ្ទំលើចំបើង ម្ចាស់អើយ ជំនួសពូកខ្នើយ 
លះបង់អស់ហើយ ឃើញជាក់ច្បាស់ (ស្ទួន) 
មកតាមផែនការ ព្រះជាម្ចាស់ ដើម្បីយកឈ្នះ លើសេចក្តីស្លាប់ 
ហាអឺអឺយ ដើម្បីយកឈ្នះ លើសេចក្តីស្លាប់។                      
Dm សូមទ្រង់ផ្ទំលក់ដោយសុខសាន្ត (ខ ៤១) ទំនុកខ្មែរបរិសុទ្ធ
Settings
remove
TRANPOSE restart_alt
0
add
zoom_out
ZOOM
0.9
zoom_in