ទំនុកច្រៀង (Lyric)
១.ខ្ញុំនៅតែមា្នក់ឯង ត្រមោចតែឯង ហើយមានក្តីវេទនា ព្រះម្ចាស់អើយបែរភក្ត្រា ដោយក្តីមេត្តាដល់ទូលបង្គំដែលជាប់ចំណង ។
ឱ!ព្រះអម្ចាស់អើយ ខ្ញុំសូមលើកព្រលឹងថ្វាយដាច់ដល់ព្រះអង្គ សូមទ្រង់កុំបោះបង់ រក្សាខ្ញុំផងដ្បិតគឺព្រះអង្គខ្ញុំអាចពឹងពាក់ ។
២.ភ្នែកខ្ញុំសម្លឹងចំ សង្ឃឹមយ៉ាងមាំ តែលើព្រះអង្គជាក់ ទ្រង់ជួយដោះពីអន្ទាក់ ពីទុក្ខលំបាកទាំងនឿយព្រួយក្នុងចិត្តយ៉ាងក្រៃលែង ។
សូមទ្រង់កុំនឹកចាំ ពីបាបដែលខ្ញុំបានធ្វើកលនៅពីក្មេង តែសូមនាំខ្ញុំចេញ ប្រោសលោះខ្ញុំវិញ ហើយថែរក្សាព្រលឹងខ្ញុំផង ។