ទំនុកច្រៀង (Lyric)
១.សូមទ្រង់ប្រទាន ឲ្យបានក្តីសុខ (ស្ទួន) រាស្ត្រទ្រង់កំពុងរងទុក្ខ សោយសោក វិយោគគ្រាំគ្រា (ស្ទួន)
២.រាស្ត្រទ្រង់អត់បាយ ក្រហាយផ្ទៃផ្សា (ស្ទួន) សូមផ្តល់ចំណីអាហារ លុះត្រាបានឆ្អែតស្កប់ស្កល់ (ស្ទួន)
៣.រាស្ត្រទ្រង់ងងឹត ដួងចិត្តវិលវល់ (ស្ទួន) សូមបំភ្លឺឲ្យបានយល់ ស្គាល់ដល់នគរព្រះជាក់ (ស្ទួន)
៤.រាស្ត្រទ្រង់ជាប់ជង់ ផុងក្នុងអន្ទាក់ (ស្ទួន) សូមដោះខ្នោះឃា្នងច្រវាក់ ដែលទាក់រួតរិតអាតា្ម (ស្ទួន)
៥.សូមទ្រង់រំដោះ ពីជ្រោះមរណា (ស្ទួន) ប្រោសលោះ រាស្ត្រទ្រង់ដោយសារ ចេសា្តនៃព្រះលោហិត (ស្ទួន)