Loading...
close
ទំនុកខ្មែរបរិសុទ្ធ

ទំនុកខ្មែរបរិសុទ្ធ
Key: C  ·  Time: 4/4  ·  Tempo: 75bpm  ·  Melody www.khmerworship.com/sheet-music/5626006

ទំនុកច្រៀង (Lyric)
១.គ្រីស្ទជនមិនធ្ងន់ដោយសារបន្ទុក     រុលតត្រុកទៅមុខកុំរាថយក្រោយ 
កាលណាអស់កម្លាំងថមថយចុះខ្សោយ     ព្រះអម្ចាស់ទ្រង់ថែមឲ្យ  
មកដោយព្រះគុណហូរហៀរ     ។ 

២.ផ្លូវជីវិតដ៏ពិតព្រះនាំមុខទៅ     ទោះសត្រូវខ្មាំងនៅចាំសា្ទក់រាំងរា 
ព្រះគ្រីស្ទទ្រង់នៅអែបជាប់ចាំការពារ     ទាំងយកជ័យបានដោយសារ  
ចេសា្តនៃព្រះលោហិត     ។ 

៣.ត្រូវដើរអែបនៅជាប់ពីក្រោយព្រះអង្គ      តាមផ្លូវត្រង់តែមួយរបស់ព្រះពិត 
កុំងាកឆ្វេងងាកស្តាំគ្រោះដល់ជីវិត       ឬលឿនជ្រុលវង្វេងបាត់   
សិង្ហសត្វសា្ទក់ជា     រំពារ    ។ 

៤.រុលតត្រុកទៅមុខកុំបីនឿយណាយ      គ្មានសំពាយបន្ទុកធ្ងន់នៅលើស្មា 
កុំងាកក្រោយសា្តយលោកិយឥតខ្លឹមសា   ឆ្ពោះតម្រង់ឋានសួគ៌ា   
ទាន់ទ្វារនៅបើកចំហ     ។                      
C ទៅមុខគ្រីស្ទជនអើយ ( ខ ១៦៧ ) ទំនុកខ្មែរបរិសុទ្ធ
Settings
remove
TRANPOSE restart_alt
0
add
zoom_out
ZOOM
0.9
zoom_in