ទំនុកច្រៀង (Lyric)
១.ព្រះអង្គជាអ្នកគង្វាលខ្ញុំ ប្រសើរឧត្តមលើសជីវិត ខ្ញុំនឹងមិនខ្វះអ្វីៗពិត ព្រោះក្តីងងឹតបានខ្ចាយខ្ចាត់ ។
២.ទ្រង់ឲ្យខ្ញុំដេកសម្រាកនៅ ទីដែលមានស្មៅខៀវស្រងាត់ តែងនាំខ្ញុំទៅឯក្បែរមាត់ ទឹកមានទៀងទាត់ថ្លាវិចិត្រ ។
៣.ទ្រង់កែព្រលឹងខ្ញុំឡើងវិញ ដោយនាំខ្ញុំចេញពីទុច្ចរិត ឲ្យខ្ញុំបានយល់ពន្លឺពិត ឃើញក្តីសុចរិតនៅក្នុង ទ្រង់ ។
៤.ទោះបីក្នុងពេលទូលបង្គំ ដើរកាត់ច្រកភ្នំពឹងព្រះអង្គ ខ្ញុំគ្មានខ្លាចឡើយព្រោះអីទ្រង់ បានកំចាត់បង់សេចក្តីស្លាប់ ។
៥.ខ្ញុំមានព្រះអង្គរងជាខ្នង ព្រនង់ដំបងទ្រង់នៅជាប់ ការពារកន្លែងសម្រាប់ផ្គាប់ ចិត្តខ្ញុំឲ្យជាប់នឹងព្រះអង្គ ។
៦.ទ្រង់បានរៀបតុសម្រាប់ខ្ញុំ ដោយម្ហូបឧត្តមឥតផ្ទឹមផង នៅមុខពួកខ្មាំងសត្រូវទ្រង់ ឲ្យឃើញព្រះអង្គជាអម្ចាស់ ។
៧.ទ្រង់បានចាក់ប្រេងលាបក្បាលខ្ញុំ លើកតាំងឡើងកុំឲ្យក្រឡាស់ នៅជាប់ព្រះអង្គ យ៉ាងជាក់ច្បាស់ ព្រះគុណច្រើនណាស់ត្រូវនឹកចាំ ។
៨.ប្រាកដជាសេចក្តីសប្បុរស មេត្តាប្រោសលោះពីបាបកម្ម ករុណាជាប់នៅ ឥតប្រែះស្រាំ លើរូបខ្ញុំអស់មួយជន្មា ។
៩.ព្រះដ៏ពិតជ្រាបគ្រប់ទាំងអស់ ទ្រង់ជ្រាបឥតខ្ចោះលើមាគ៌ា ដែលរៀបចំឲ្យពួកស្ងួនភ្ងា ឆ្ពោះឋានសួគ៌ាដ៏អស្ចារ្យ ។
១០.ជ័យជម្នះទ្រង់បានផ្តល់មក គួរទទួលយកកុំរួញរា តាមទ្រង់ដោយស្មោះ ក្នុងមាគ៌ា ទ្រង់នឹងការពារថែរក្សា ។