Loading...
close
ទំនុកខ្មែរបរិសុទ្ធ

ទំនុកខ្មែរបរិសុទ្ធ
Key: Eb  ·  Time: 4/4  ·  Tempo: 75bpm  ·  Melody www.khmerworship.com/sheet-music/4675827

ទំនុកច្រៀង (Lyric)
១.សូមចូលទៅក្រាប  ចំពោះព្រះយេស៊ូវហើយ ឱព្រះអង្គអើយ សូមបើកឲ្យទូលបង្គំផង 
ខ្ញុំលាផែនដី  ភពមានសុទ្ធតែសៅហ្មង ទទួលខ្ញុំផង  ខ្ញុំសូមនៅទៀបព្រះជង្គ    ។ 

២.ផុតពីផែនដី   ឋានងងឹតបាំងភក្ត្រ ចង់ឃើញទ្រង់ជាក់   ឃើញសិរីល្អព្រះអង្គផង 
ពេលនេះបានស្គាល់  ទ្រង់ជាក់ច្បាស់ដូចបំណង អស់កល្បយូរលង់  នឹងមិនឃ្លាតពីទ្រង់ទៀត   ។ 

៣.ឱព្រះម្ចាស់អើយ គឺនេះហើយជាអំណរ បានដោយទ្រង់ប្តូរ  តាមរកខ្ញុំកាលខ្ញុំរវាត 
គឺជាអំណោយ  ដោយព្រះគុណលើសទៅទៀត នោះខ្ញុំលែងឃ្លាត  ចេញពីឋានពេញរស្មី   ។ 

៤.ពីពេលនេះទៅ  សេចក្តីស្លាប់លែងមានជ័យ ខ្ញុំរង់ចាំថ្ងៃ ទ្រង់ប្រោសប្រទានរូបកាយថ្មី 
រូបភាពអ័ដាម សូមផ្ញើទុកនៅផែនដី តែលុះដល់ថ្ងៃ  ខ្ញុំរស់វិញមានចេសា្ត   ។                      
Eb ខ្ញុំទៅនៅជាមួយព្រះ ( ខ ២៧៦ ) ទំនុកខ្មែរបរិសុទ្ធ
Settings
remove
TRANPOSE restart_alt
0
add
zoom_out
ZOOM
0.9
zoom_in