ទំនុកច្រៀង (Lyric)
១.ខ្ញុំទុកចិត្ត នឹងព្រះបន្ទូលទ្រង់បានសន្យា ជឿជាក់ថា ទ្រង់មិនដែលបោះបង់ចោលខ្ញុំឡើយ
ខ្ញុំចងចាំ តាំងពីថ្ងៃទ្រង់ប្រោសខ្ញុំរួចហើយ មិនយូរឡើយ ទ្រង់វិលមកយកខ្ញុំទៅ ។
បន្ទរ.ទ្រង់សន្យាជា ពាក្យពិតដ៏ផ្អែមពិរោះ ឲ្យខ្ញុំស្មោះ សង្ឃឹមចងចាំ ព្រះវិញ្ញាណ ទុកជាត្រា ដៅចំណាំ
មានមរតកវិសេសបម្រុង ទុកឲ្យខ្ញុំ ស៊ូរង់ចាំ ដរាបដល់ថ្ងៃប្រោសប្រាណ ។
២.ទ្រង់សន្យា ច្បាស់ជាងពន្លឺលើមេឃខ្លាំងក្រៃ ឥតមានអ្វី រាំងរាធ្វើឲ្យទ្រង់ភ្លេចបានទេ
ឯផ្ទៃមេឃ ផែនដីនឹងត្រូវសូន្យបាត់ទៅដែរ ចំណែកឯ ពាក្យសន្យាទ្រង់ជាប់នៅ ។
បន្ទរ. ទ្រង់សន្យាជាពាក្យពិត ដ៏ផ្អែមពិរោះ ឲ្យខ្ញុំស្មោះ សង្ឃឹមចងចាំ ព្រះវិញ្ញាណ ទុកជាត្រា ដៅចំណាំ
មានមរតកវិសេសបម្រុង ទុកឲ្យខ្ញុំស៊ូរង់ចាំ ដរាបដល់ ថ្ងៃប្រោសប្រាណ ។
៣.ទ្រង់ជាព្រះ មិនចេះផ្លាស់ប្រែដូចមនុស្សមានបាប ទៀងដរាប ដ្បិតទ្រង់មានព្រះហឫទ័យស្មោះត្រង់
ស្រឡាញ់ពិត ទោះខ្ញុំខ្វះចិត្តស្មោះដូចព្រះអង្គ កែតម្រង់ ឆ្នៃចិត្តឲ្យខ្ញុំជឿស៊ប់។
បន្ទរ.ទ្រង់សន្យាជា ពាក្យពិត ដ៏ផ្អែមពិរោះ ឲ្យខ្ញុំស្មោះ សង្ឃឹមចងចាំព្រះវិញ្ញាណ ទុកជាត្រាដៅចំណាំ
មានមរតកវិសេសបម្រុង ទុកឲ្យខ្ញុំ ស៊ូរង់ចាំ ដរាបដល់ ថ្ងៃប្រោសប្រាណ ។