ទំនុកច្រៀង (Lyric)
១.តាមផ្លូវទ្រង់លីឈើឆ្កាងអើយ ឈើឆ្កាង ទាំងទ្រមព្រះកាយស្នាមជាំ ព្រះកាយស្នាមជាំ
ព្រះគ្រីស្ទប្រឹងលីឈើឆ្កាងអើយ ឈើឆ្កាង ដុនដាបទៅទាំងបង្ខំ ទៅទាំងបង្ខំ
ទាហាន កំហែងវាយដំ ពោលពាក្យបង្គាប់សម្លុត បង្គាប់សម្លុត
ព្រះអង្គ លីទៅទាំងខំ ដោយព្រះហឫទ័យអត់ធ្មត់ ព្រះទ័យអត់ធ្មត់ ។
២.ភ្នំកាល់វ៉ារីជាទីអើយ ជាទី ព្រះយេស៊ូវត្រូវធ្វើគុត ទ្រង់ត្រូវធ្វើគុត
ហ្វូងមនុស្សជាច្រើនកុះករអើយ កុះករ ឈរមើលដោយចិត្តរន្ធត់ ដោយចិត្តរន្ធត់
ខ្លះដៀល ព្រះអង្គបំផុត ប្រមាថមាក់ងាយបន្ថោក មាក់ងាយបន្ថោក
តែទ្រង់ ទ្រាំមិនតមាត់ នឹងអំពើបាបមនុស្សលោក នឹងបាបមនុស្សលោក ។
៣.ថ្ងៃសុក្រព្រះគ្រីស្ទជាប់ឆ្កាងអើយ ជាប់ឆ្កាង មានព្រះលោហិតហូរជោក លោហិតហូរជោក
ឈាមហូរចុះពីព្រះកាយអើយ ព្រះកាយ ឲ្យធួននឹងបាបមនុស្សលោក ធួនបាបមនុស្សលោក
ដោយស ង្គ្រាះជនស្មោកគ្រោក ទើបទ្រង់រងទុក្ខគ្រប់យ៉ាង រងទុក្ខគ្រប់់យ៉ាង
ដោយព្រះ ស្រឡាញ់មនុស្សលោក ទើបទ្រង់រងទុក្ខគ្រប់យ៉ាង រងទុក្ខគ្រប់់យ៉ាង ។
៤.ថ្ងៃសុក្រព្រះគ្រីស្ទសុគតអើយ សុគត យ៉ាងវេទនាលើឈើឆ្កាង នៅលើឈើឆ្កាង
ចំហៀងទ្រង់មានរបួសអើយ របួស ព្រះហស្តធ្លុះទាំងសងខាង ធ្លុះទាំងសងខាង
ទ្រង់សុ គតដើម្បីតាំង សញ្ញាជាមួយនឹងមនុស្ស មួយជានឹងមនុស្ស
តាំងសា្ពន ឆ្លងកាត់របាំង ឲ្យយើងចូលដល់ព្រះស្មោះ ចូលដល់ព្រះស្មោះ ។