Loading...
close
ទំនុកខ្មែរបរិសុទ្ធ

ទំនុកខ្មែរបរិសុទ្ធ
Key: G  ·  Time: 4/4  ·  Tempo: 77bpm  ·  Melody www.khmerworship.com/sheet-music/2162425

ទំនុកច្រៀង (Lyric)
១.ទ្រង់កាច់នំបុ័ងជីវិត ឱព្រះអង្គអើយ ចែកឲ្យសិស្សគ្រប់គ្នា ទ្រង់កាច់នំបុ័ងជីវិត ឱព្រះអង្គអើយ ចែកសិស្សគ្រប់គ្នា 
ខ្ញុំសូមទទួលទាន ឲ្យស្កប់ចិន្តា ណាម្ចាស់ជីវិត សូមទទួលទាន ឲ្យស្កប់ចិន្តា រាល់ពេលវេលា ណាម្ចាស់ជីវិត។ 

២.រាល់ថ្ងៃខ្ញុំសូមនឹកចាំ ឱព្រះអង្គអើយ ថាទ្រង់លះបង់ពិត រាល់ថ្ងៃខ្ញុំសូមនឹកចាំ ឱព្រះអង្គអើយ ទ្រង់លះបង់ពិត 
ទ្រង់ជានំបុ័ងព្រះ  ឲ្យបានជីវិត ដល់មនុស្សបាត់បង់ ជានំបុ័ងព្រះ  ឲ្យបានជីវិត  ព្រះប្រទានពិត ដល់មនុស្សបាត់បង់  ។ 

៣.ខ្ញុំយកនំបុ័ងមកកាច់ ឱព្រះអង្គអើយ រំឭកពីព្រះអង្គ ខ្ញុំយកនំបុ័ងមកកាច់ ឱព្រះអង្គអើយ នឹកពីព្រះអង្គ 
ចាំយាមរៀងរាល់ថ្ងៃ ទន្ទឹងចាំទ្រង់ យាងមកទទួល ចាំយាមរាល់ថ្ងៃ ទន្ទឹងចាំទ្រង់ ចាំពេលព្រះអង្គ យាងមកទទួល  ។                     
G ទ្រង់កាច់នំបុ័ងជីវិត ( ខ ២៦៣ ) ទំនុកខ្មែរបរិសុទ្ធ
Settings
remove
TRANPOSE restart_alt
0
add
zoom_out
ZOOM
0.9
zoom_in