Loading...
close
ទំនុកខ្មែរបរិសុទ្ធ

ទំនុកខ្មែរបរិសុទ្ធ
Key: Eb  ·  Time: 4/4  ·  Tempo: 125bpm  ·  Melody www.khmerworship.com/sheet-music/203059
check_box_outline_blankទំនុកច្រៀង

ទំនុកច្រៀង (Lyric)
១.ថ្ងៃនេះជាថ្ងៃអាទិត្យ      យើងចូលជិតស្និទ្ធ      សរសីរព្រះអង្គ 
លើកដំកើងព្រះគុណទ្រង់     ដ្បិតជ័យព្រះអង្គ       ស្រេចថ្ងៃនេះណា    
លើកដំកើងព្រះគុណទ្រង់     ដ្បិតជ័យព្រះអង្គ      ស្រេចថ្ងៃនេះណា    

២.ទ្រង់រស់ឡើងវិញថ្ងៃនេះ       នាំជ័យជំនះ       ឲ្យយើងរាល់គ្នា 
ឋានឃុំមិនអាចរាំងរា        ឃាត់ព្រះជន្មា       ព្រះអង្គទុកឡើយ        
ឋានឃុំមិនអាចរាំងរា       ឃាត់ព្រះជន្មា       ព្រះអង្គទុកឡើយ        

៣.ទ្រង់រស់ឡើងពេញចេស្ដា        ប្រោសលោះលោកា       បានសម្រេចហើយ 
ក្ដីស្លាប់គ្មានអំណាចឡើយ     ឱពួកយើងអើយ        យើងជាកូនព្រះ       
ក្ដីស្លាប់គ្មានអំណាចឡើយ     ឱពួកយើងអើយ        យើងជាកូនព្រះ 

៤.យើងច្រៀងហាលេលូយ៉ា       គឺថ្ងៃនេះណា        ទ្រង់បានយកឈ្នះ 
នាំយកព្រះជន្មនៃព្រះ         ឲ្យយើងព្រមលះ       ចិត្តទទួលទ្រង់          
នាំយកព្រះជន្មនៃព្រះ        ឲ្យយើងព្រមលះ       ចិត្តទទួលទ្រង់          

៥.យើងជុំគ្នាថ្ងៃអាទិត្យ        ថ្ងៃទីមួយពិត      នឹកជ័យព្រះអង្គ 
ជីវិតថ្មីដល់យើងផង       សរសើរព្រះអង្គ       ហាលេលូយ៉ា          
ជីវិតថ្មីដល់យើងផង       សរសើរព្រះអង្គ       ហាលេលូយ៉ា                      
Eb យើងនឹកដល់ថ្ងៃព្រះអង្គមានជ័យ ( ខ ៣០ ) ទំនុកខ្មែរបរិសុទ្ធ
Settings
remove
TRANPOSE restart_alt
0
add
zoom_out
ZOOM
0.9
zoom_in