Loading...
close
ទំនុកខ្មែរបរិសុទ្ធ

ទំនុកខ្មែរបរិសុទ្ធ
Key: F  ·  Time: 4/4  ·  Tempo: 94bpm  ·  Melody www.khmerworship.com/sheet-music/1070156

ទំនុកច្រៀង (Lyric)
១.ខ្ញុំសា្ដយណាស់       ដ្បិតដល់ខ្ញុំចាស់        ទើបស្គាល់ព្រះអង្គ 
ខ្ញុំបានធ្វើបាបអស់ពេលយូរលង់       គឺក្ដីល្ងិតល្ងង់បាំងខ្ញុំ   ពីព្រះ 
ពេលខ្ញុំស្គាល់ទ្រង់         ទើបភ្ញាក់ដឹងខ្លួន       សា្ដយកាលពីមុន 
ខ្ញុំធ្វើបាបច្រើនណាស់      ខំស្វែងរកសុខ      តែមិនឃើញច្បាស់ 
ពេលនេះអម្ចាស់     បំភ្លឺឲ្យខ្ញុំឃើញជាក់     ។ 

២.ខ្ញុំសា្ដយណាស់     នឹកឡើងសែនខ្មាស        ដោយខ្ញុំធ្វើខុស 
ខំយកអ្វីៗ     ធ្វើព្រះជំនួស       តែសង្ឃឹមខុសនាំចិត្ត សៅហ្មង 
ពេលខ្ញុំស្គាល់ទ្រង់      ខ្ញុំយំឈឺចិត្ត       ខ្មាសបាបប្រព្រឹត្ត 
ក្នុងពេលហួសកន្លង        សា្ដយខុសគំនិត      សា្ដយចិត្តដែលបង់ 
សា្ដយកាយសៅហ្មង       ទៅលើសេចក្ដីស្មោកគ្រោក     ។ 

៣.ខ្ញុំសា្ដយណាស់       បើខ្ញុំស្គាល់ព្រះ       តាំងពីក្មេងមក 
ម៉្លេះខ្ញុំបានស្ដាប់    ក្នុងទីពឹងជ្រក    ពេលខ្ញុំស្វែងរក     ទ្រង់លូកព្រះហស្ដ 
បើខ្ញុំស្គាល់ព្រះ    តាំងពីក្មេងមក     នោះខ្ញុំបានដើរ 
តាមព្រះអង្គយ៉ាងស្មោះ      ខំបំរើទ្រង់     ក្នុងផ្លូវសង្គ្រោះ 
នាំដំំណឹងឆ្ពោះ      បំភ្លឺដល់មនុស្សបាត់បង់    ។                     
F បើខ្ញុំស្គាល់ព្រះតាំងពីក្មេង ( ខ ១២៦ ) ទំនុកខ្មែរបរិសុទ្ធ
Settings
remove
TRANPOSE restart_alt
0
add
zoom_out
ZOOM
0.9
zoom_in