Loading...
close
ទំនុកខ្មែរបរិសុទ្ធ

ទំនុកខ្មែរបរិសុទ្ធ
Key: Em  ·  Time: 4/4  ·  Tempo: 100bpm  ·  Melody www.khmerworship.com/sheet-music/1061841
check_box_outline_blankទំនុកច្រៀង

ទំនុកច្រៀង (Lyric)
១.ខ្ញុំរង់ចាំទ្រង់ ឱព្រះអម្ចាស់អើយ  សូមទ្រង់ឆាប់យាងមក (ស្ទួន)
នៅលោកិយនេះពេញដោយទុក្ខសោក  ព្យុះបាបបក់បោកឲ្យត្រូវវិនាស (ស្ទួន)

២.ខ្ញុំស៊ូរង់ចាំ ឱព្រះអម្ចាស់អើយ  ទ្រង់រើសស្រមាំងរាស្ត្រ (ស្ទួន)
ចូលរាជនគរ ដែលមិនវិនាស គឺនគរ ព្រះបិតារៀបចំ    (ស្ទួន)

៣.ដល់ពេលកំណត់  ឱព្រះអម្ចាស់អើយ សូមមកទទួលខ្ញុំ (ស្ទួន)
ចេញពីលោកនេះទើបផុតទុក្ខធំ  ចូលឋាន  ឧត្តមតាមទ្រង់សន្យា (ស្ទួន)

៤.ខ្ញុំនៅក្នុងលោក  ឱព្រះអម្ចាស់អើយ សូមទ្រង់ថែរក្សា  (ស្ទួន)
ជួយនាំចិត្តខ្ញុំកុំឲ្យប្រែះឆា  ប្រែប្រួលសាវ៉ាលះបង់ព្រះចេញ   (ស្ទួន)

៥.ពេលខ្ញុំរង់ចាំ ឱព្រះអម្ចាស់អើយ  សូមទ្រង់ជួយបំពេញ  (ស្ទួន)
តាមភាពខ្វះខាតឲ្យស្អាតឡើងវិញ  ឲ្យខ្ញុំបាន  ពេញគ្មានកន្លែងខុស   (ស្ទួន)

៦.ខ្ញុំស្មោះរង់ចាំ  ឱព្រះអម្ចាស់អើយ សូមទ្រង់មេត្តាប្រោស  (ស្ទួន)
កុំចោលខ្ញុំឡើយឲ្យខ្ញុំជាប់ទោស  ខុសឆ្គងសន្តោសព្រោះចាំជានិច្ច (ស្ទួន)                    
Em ខ្ញុំរង់ចាំទ្រង់ ( ខ ២១៨ ) ទំនុកខ្មែរបរិសុទ្ធ
Settings
remove
TRANPOSE restart_alt
0
add
zoom_out
ZOOM
0.9
zoom_in