ទំនុកច្រៀង (Lyric)
១.មនុស្សមួយនាក់ ជាអ្នកឈ្លាសវៃ តំលើងផ្ទះថ្មី ចាក់គ្រិះលើថ្ម
លុះភ្លៀងធ្លាក់មក ទឹកជន់ខ្យល់បក់ _តែផ្ទះនៅនឹងខ្ជាប់ខ្ជួនបានល្អ។
២.មនុស្សទីពីរ ជាអ្នកឆោតល្ងង់ តំលើងផ្ទះថ្មី រកដីខ្សាច់ជាទី
លុះភ្លៀងធ្លាក់មក ទឹកជន់ខ្យល់បក់ ផ្ទះនោះរលំបាក់បែកខ្ទេចខ្ទី ។
៣.អស់អ្នកណា ស្តាប់ព្រះបន្ទូល ហើយប្រព្រឹត្តតាម ប្រៀបបីដូចជា
មនុស្សទីមួយ ជាអ្នកឈ្លាសវៃ ធ្វើផ្ទះលើថ្មខ្ជាប់ខ្ជាន់បានល្អ ។
៤.អស់អ្នកណា ស្តាប់ព្រះបន្ទូល តែមិនធ្វើតាម ប្រៀបបីដូចជា
មនុស្សទីពីរ ជាអ្នកឆោតល្ងង់ ធ្វើផ្ទះលើខ្សាច់បាក់បែកខ្ទេចខ្ទី ។