Loading...
close
ទំនុកចម្រៀងខ្លី

ទំនុកចម្រៀងខ្លី
Key: G  ·  Time: 4/4  ·  Tempo: 70bpm  ·  Melody www.khmerworship.com/sheet-music/6772773

ទំនុកច្រៀង (Lyric)
១.ដាវីឌជាយុវជនមួយនាក់  ជាអ្នកគង្វាលសត្វចៀម 
ឯកូលីយ៉ាតមាឌធំសំបើម  ជាទាហានស្ទាត់ជំនាញ  ។ 

២.ដាវីឌជឿដល់ព្រះយេហូវ៉ា  ជាព្រះដ៍ពិតតែមួយ 
ឯព្រះនៃកូលីយ៉ាតគឺធ្វើ  ពីឈើគ្មានកំលាំងជួយ  ។ 

៣.ដាវីឌរើសក្រួសរលោងប្រាំដុំ  រៀបខ្សែរដង្ហក់ស្រេចហើយ 
ក៍កាន់ដំបងចូលទៅប្រយុទ្ធ  ដោយឥតតក់ស្លុតសោះឡើយ  ។ 

៤.ឯកូលីយ៉ាតតាំងចិត្តមើលងាយ  ឃើញដាវីឌរួចថានែ! 
តើអញជាឆ្កែឫ?  បានជាឯង  កាន់ទាំងដំបងមកដែរ  ។ 

៥.ដាវីឌតបថា  អញមកឯឯង  ដោយនាមព្រះយេហូវ៉ា   
ថារួចក៍បាញ់គ្រាប់ គ្រួសត្រូវថ្ងាស  កូលីយ៉ាតដួលដេកផ្ងារ  ។ 

៦.ដាវីឌប្រញាប់រត់តំរង់ទៅ  កាត់ក្បាលយកជ័យជំនះ 
ជោគជ័យបានមកដល់ដូច្នេះ  ក៍ព្រោះតែជឿដល់ព្រះ  ។                      
G ដាវីឌ និង កូលីយ៉ាត (ខ ១២៤) ទំនុកចម្រៀងខ្លី
Settings
remove
TRANPOSE restart_alt
0
add
zoom_out
ZOOM
0.9
zoom_in