Loading...
close
ទំនុកចម្រៀងខ្លី

ទំនុកចម្រៀងខ្លី
Key: G  ·  Time: 4/4  ·  Tempo: 70bpm  ·  Melody www.khmerworship.com/sheet-music/6541714

ទំនុកច្រៀង (Lyric)
១.ស្តេចបាប៊ីឡូន  ឈ្មោះនេប៊ូក្នេសា ទ្រង់ធ្វើរូបមាស 
រួចមានបន្ទូលថាៈ រាល់វេលាណាឮសំលេងតន្ត្រី 
អ្នកស្រុកទាំងឡាយចាំបាច់ត្រូវក្រាបចុះនិងថ្វាយបង្គុំ  ។ 

២.មានជនបីនាក់ មិនព្រមលុតជង្គង់  ចំពោះរូបមាសតាម 
បន្ទូលនៃទ្រង់ សាដ្រាក់  មែសាក់  និងអ័បេឌនេកោ 
គឺជាមនុស្សដែលមិនព្រមក្រាបចុះនិងថ្វាយបង្គុំ  ។ 

៣.ជនបីនាក់នោះ ជាជនជាតិយូដា  គោរពកោតខ្លាចដល់ 
ព្រះយេហូវ៉ា នេប៊ូក្នេសា មានកំហឹងយ៉ាងខ្លាំង 
ព្រោះតែពួកគេមិនព្រមយល់ព្រមក្រាបចុះនិងថ្វាយបង្គុំ ។ 

៤.នេប៊ូក្នេសា  ពេញដោយក្តីឃោរឃៅ  បានដុតគុកភ្លើងអោយ 
ឆេះយ៉ាងសន្ធៅ រួចអោយគេបោះពួកយូដាចូលទៅ 
ទទួលទោសដល់អ្នកមិនព្រមក្រាបចុះនិងថ្វាយបង្គុំ  ។ 

៥.ខណៈនោះនេប៊ូ ក្នេសាទតឃើញ  មានមនុស្សបួននាក់ 
កំពុងដើរក្នុងភ្លើង ឯជនទីបួន  មានរូបដូចទេវតា 
ដែលបានការពារអ្នកមិនព្រមក្រាបចុះនិងថ្វាយបង្គុំ  ។ 

៦.ពេលដែលពួកគេ ចេញពីគុកភ្លើងហើយ  ស្តេចឃើញថាពួក 
គេគ្មានរបួសឡើយ ទើបទ្រង់ទូលថា  មានតែព្រះឯងទេ 
អាចជួយសង្គ្រោះដូច្នេះគួរក្រាបចុះថ្វាយបង្គុំទ្រង់  ។                      
G សាដ្រាក់ មែសាក់ និង អ័បេឌនេកោ (ខ ១២៥) ទំនុកចម្រៀងខ្លី
Settings
remove
TRANPOSE restart_alt
0
add
zoom_out
ZOOM
0.9
zoom_in