ទំនុកច្រៀង (Lyric)
១.ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់លោកណូអេថា ៖
ចូរអ្នករៀបចំទូកមួយយ៉ាងធំ ទូកមួយយ៉ាងធំដើម្បីនឹងបំរើខ្ញុំ
ហើយលោកណូអេបានធ្វើ ។ (ស្ទួន)
២.ប្រជាជនមិនកោតខ្លាចព្រះនាំគ្នារកណូអេថា៖
ឯងគិតយ៉ាងម៉េចធ្វើទូកនៅហ្នឹង ធ្វើទូកនៅហ្នឹងឯងត្រូវការទឹកទេដឹង ?
តែណូអេធ្វើតាមព្រះ ។ (ស្ទួន)
៣.ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់លោកណូអេថា ៖
ចូរអ្នករកសត្វមួយគូរៗ មួយគូរៗអោយនាំយកចូលក្នុងទូក
ហើយលោកណូអេបានធ្វើ ។ (ស្ទួន)
៤.ប្រជាជនមិនកោតខ្លាចព្រះនាំគ្នារកណូអេថា៖
ឯងគិតយ៉ាងម៉េចទុកសត្វក្នុងហ្នឹង ទុកសត្វក្នុងហ្នឹងត្រូវធុំអសោចទេដឹង?
តែណូអេធ្វើតាមព្រះ ។ (ស្ទួន)
៥.ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់លោកណូអេថា ៖
ចូលនាំគ្រួសារចូលទូកអោយឆាប់ ចូលទូកអោយឆាប់រួចបិទទ្វារជាប្រញាប់
ហើយលោកណូអេបានធ្វើ ។ (ស្ទួន)
៦.ប្រជាជនមិនកោតខ្លាចព្រះនាំគ្នារកណូអេថា ៖
បើកទ្វារអោយផងភ្លៀងធ្លាក់ទឹកជន់ ភ្លៀងធ្លាក់ទឹកជន់ពួកយើងទាំងអស់លិចលង់
តែណូអេធ្វើតាមព្រះ ។ (ស្ទួន)
៧.ព្រះជាម្ចាស់អោយទឹកជន់ឡើងផែនដីក៍លិចអស់ទៅ
ប្រជាជនត្រូវស្លាប់ព្រោះព្រះត្រូវដេញ ព្រោះព្រះត្រូវដេញអំពើអាក្រក់លោកចេញ
តែណូអេធ្វើតាមព្រះ ។ (ស្ទួន)
៨.ព្រះជាម្ចាស់អោយទឹកស្រក់ចុះហើយទូកក៍កើលលើភ្នំ
ពួកទូកចេញមកទាំងសត្វទាំងលោក ទាំងសត្វទាំងលោកបានដើរទៅលើដីគោក
លោកណូអេអរព្រះគុណ ។ (ស្ទួន)