ស្រីស្រស់ចរចូល The Bridal Entrance
pending Pending
- ឯក គឹមសួរ
Key: C C ·
Orig: C ·
Capo:
·
Time: 4/4 ·
check_box_outline_blankSimplify
chord-pro
www.khmerworship.com/chords/895578
There was a formatting error in your song. Please check for missing brackets or invalid structure.
១.
អើយ ព្រះជាៗអើយអម្ចាស់
នាំអេវ៉ាស្រស់ ស្រីតូចអើយស្រងាំ
ដឹកដៃតូចតន់ ជូនលោកអឺយអដាំ
នាំមកអើយផ្សំផ្គុំ នាំមកផ្សំផ្គុំ
ជាគូឱវាសនា ហាអឺអឺយ ជាគូអើយវាសនា។
២.
ហាអឺយ ព្រហាមៗអើយថ្ងៃរះ
អញ្ជើយស្រីស្រស់ ចូលក្នុងអើយរោងការ
ញាតិមិត្ដជិតឆ្ងាយ រង់ចាំអើយត្រៀបត្រា
សូមស្រស់អឺយជីវ៉ា សូមស្រស់ជីវ៉ា
យាត្រាឱចូលផ្ទឹម ហាអឺអឺយ យាត្រាឱចូលផ្ទឹម។
៣.
ហាអឺយ សូមលោកៗអើយបិតា
ដឹកដៃពុំងា ដើរចូលអើយសន្សឹម
សូមអ្នកបាំងផ្លិត ហែស្រីអើយចូលផ្ទឹម
កូនប្រុសអើយញញឹម កូនប្រុសញញឹម
ចាំស្រីយូរហើយ ហាអឺអឺយ ចាំស្រីយូរហើយ។
៤.
ហាអឺយ មេបាៗចាស់ទុំ
និងក្រុមជំនុំ ចាំស្រស់អើយត្រាណត្រើយ
លោកបូជាចារ្យ ត្រៀមខ្លួនអើយស្រេចហើយ
សូមស្រស់អើយត្រាណត្រើយ សូមស្រស់ត្រាណត្រើយ
ចូលក្នុងឱរោងការ ហាអឺអឺយ ចូលក្នុងអើយរោងការ។
៥.
ហាអឺយ ស្រីស្រស់ៗអើយចរចូល
ញាតិមិត្ដស្រុះស្រួល ទះដៃអើយខ្ញៀវខ្ញារ
វេលាដល់ហើយ អញ្ជើញអើយចូលរ៉ា
ឲ្យបូអើយជាចារ្យ ឲ្យបូជាចារ្យ
ផ្សំផ្គុំជាគូ ហាអឺអឺយ ផ្សំផ្គុំអើយជាគូ។
និពន្ធដោយ ម៉ម បាណាបាស (២០១២) លំនាំបទ ផាត់ជាយ (ប្រពៃណី)











