រាប់បណ្ណាការ Naming The Dowries
pending Pending
- ឯក គឹមសួរ
Key: C C ·
Orig: C ·
Capo:
·
Time: 4/4 ·
check_box_outline_blankSimplify
chord-pro
www.khmerworship.com/chords/836408
There was a formatting error in your song. Please check for missing brackets or invalid structure.
១.
(ប្រុស)
ហាអឺយ ព្រះគ្រិស្តអើយឱស្នេហា
លោកអើយអឺយ ព្រះគ្រិស្តអើយឱស្នេហា
លះទ្រព្យសួគ៌ ទិញត្បូងឱក្នុងដី ទិញត្បូងឱក្នុងដី។
២.
(ប្រុស)
ហាអឺយ អ្នកផ្លូវអើយឱប្រុសសី
លោកអើយអឺយ អ្នកផ្លូវអើយឱប្រុសសី
រៀបភ័ស្តុភារខ្មី ជូនលោកឱមេបា។
៣.
(ប្រុស)
ហាអឺយ ខ្ញុំរៀបអើយឱខ្ញុំរាប់
លោកអើយអឺយ ជំនូនអើយឱត្រៀបត្រា
មាសប្រាក់ពស្ត្រា សោភាឱសក្តិសម។
៤.
(ប្រុស)
ហាអឺយ នំចេកអើយឱនំគម
លោកអើយអឺយ នំចេកអើយឱនំគម
តែលាវអន្សម ផ្លែឈើឱតាមឈុត ផ្លែឈើឱតាមឈុត។
៥.
(ស្រី)
ហាអឺយ ទម្លាប់អើយឱក្រូចល្មុត
លោកអើយអឺយ ទម្លាប់អើយឱក្រូចល្មុត
គូលែនមៀនមង្ឃុត ល្ហុងស្វាយឱជម្ពូ។
៦.
(ស្រី)
ហាអឺយ សារីអើយឱប៉ោមខ្នុរ
លោកអើយអឺយ សារីអើយឱប៉ោមខ្នុរ
ទំពាំងបាយជូរ សេដាស្រកានាគ។
៧.
(ប្រុស)
ហាអឺយ ជំនូនអើយឱទាំងនេះ
លោកអើយអឺយ រៀបចំអើយឱតាមថ្នាក់
ជូនមេបាជាក់ សូមលោកទទួលចុះ សូមលោកទទួលចុះ។
និពន្ធដោយ ម៉ម បាណាបាស (២០១២) លំនាំបទ ចំបក់រោយ (ប្រពៃណី)











