ហែកូនកម្លោះ The Groom’s Procession
pending Pending
- ឯក គឹមសួរ
Key: C C ·
Orig: C ·
Capo:
·
Time: 4/4 ·
check_box_outline_blankSimplify
chord-pro
www.khmerworship.com/chords/835717
There was a formatting error in your song. Please check for missing brackets or invalid structure.
ហែកូនកម្លោះ
The Groom’s Procession
និពន្ធដោយ ម៉ម បាណាបាស (២០១២) លំនាំបទ ចៅព្រាហ្មណ៍ (ប្រពៃណី)
១.
ព្រះគ្រិស្តយាងចូលយេរូសាឡឹម (ស្ទួន)
ពួកសិស្សដើរហែហម តាមដងអឺងអឺយវិថី
ហូសាណាហូសាណា តាមដងអឺងអឺយវិថី។
២.
ពួកបណ្ដាជនទាំងប្រុសទាំងសី (ស្ទួន)
លើកស្លឹកឈើគ្រវី ស្រែកហ៊ោអឺងអឺយអឺងកង
ហូសាណាហូសាណា ស្រែកហ៊ោអឺងអឺយអឺងកង។
៣.
ឱកូនប្រុសអើយអ្នកដើរតាំងៗ (ស្ទួន)
កាត់បំណះខែប្រាំង មកពីអឺងអឺយស្រុកឆ្ងាយ
ហូសាណាហូសាណា មកពីអឺងអឺយស្រុកឆ្ងាយ។
៤.
មានទាំងអ្នកផ្លូវចៅមហាទាំងឡាយ (ស្ទួន)
ញាតិមិត្តឪពុកម្ដាយ បាយទឹកអឺងអឺយបំពង់
ហូសាណាហូសាណា បាយទឹកអឺងអឺយបំពង់។
៥.
ផ្លែឈើគ្រប់មុខរៀបទុកបម្រុង (ស្ទួន)
ចេកដូងមៀនខ្នុរស្វាយល្ហុង ហែចូលអឺងអឺយរោងជ័យ
ហូសាណាហូសាណា ហែចូលអឺងអឺយរោងជ័យ។
៦.
រៀបចំជាជួរមានប្រុសមានស្រី (ស្ទួន)
ហែចូលឱរោងជ័យ តាមថ្ងៃអឺងអឺយកំណត់
ហូសាណាហូសាណា តាមថ្ងៃអឺងអឺយកំណត់។
និពន្ធដោយ ម៉ម បាណាបាស (២០១២) លំនាំបទ ចៅព្រាហ្មណ៍ (ប្រពៃណី)











