រៀបចំជំនូន The Dowry Prepared
pending Pending
- ឯក គឹមសួរ
Key: C C ·
Orig: C ·
Capo:
·
Time: 4/4 ·
check_box_outline_blankSimplify
chord-pro
www.khmerworship.com/chords/620177
There was a formatting error in your song. Please check for missing brackets or invalid structure.
រៀបចំជំនូន
The Dowry Prepared
និពន្ធដោយ ម៉ម បាណាបាស (២០១២)
លំនាំបទ ខ្លងបណ្ដែត (ប្រពៃណី)
១.
(ប្រុស)
ហាអឺអឺងអឺយ ព្រហាមអើយឱថ្ងៃរះ
លោកអើយអឺយ ឱណាណាឱថ្ងៃរះអឺយ
ប្រុសស្រីក្មេងចាស់ ជួបជុំឱកុះករអឺយ
ឱណាណាឱកុះករ។
២.
(ប្រុស)
ហាអឺអឺងអឺយ តន្ត្រីអើយឱប្រគំ
លោកអើយអឺយ រងំអើយឱឈឹងស្គរ
ខ្លុយឃឹមតាខេទ្រ បន្ទរឱល្វើយៗអឺយ។
៣.
(ប្រុស)
ហាអឺអឺងអឺយ ញាតិមិត្តអើយឪពុកម្ដាយ
លោកអើយអឺយ ជុំគ្នាអើយឱអស់ហើយ
ជំនូនរៀបរយ មុខក្រោយឱឆ្វេងស្តាំ។
៤.
(ប្រុស)
ហាអឺអឺងអឺយ អ្នកផ្លូវអើយឱចៅមហា
លោកអើយ ធ្វើតាមអើយឱបណ្តាំអឺយ
លោកអប្រាហាំអើយ ផ្ដាំរៀបឱជំនូនអឺយ ឱណាណាឱជំនូនអឺយ។
៥.
(ប្រុស)
ហាអឺអឺងអឺយ អ្នកផ្លូវអើយឱចៅមហា
លោកអើយអឺយ រៀបចំអើយឱតាមក្បួនអឺយ
មាសប្រាក់សមសួនអឺយ ជំនូនឱតូចធំអឺយ។
៦.
(ប្រុស)
ហាអឺអឺងអឺយ ផ្លែឈើអើយឱគ្រប់មុខ
លោកអើយអឺយ រៀបទុកអើយឱសមរម្យ
ពស្វាសក្តិសមអើយ ត្រៀមជូនឱកូនស្រីអឺយ។
៧.
(ប្រុស)
ហាអឺអឺងអឺយ សូមព្រះអើយឱយេស៊ូ
លោកអើយអឺយ ធ្វើជាអើយអធិបតីអឺយ
ប្រទានពរជ័យអើយ សិរីឱមង្គលអឺយ
ឱណាណាឱមង្គលអឺយ។
៨.
(ស្រី)
ហៃអេអឺងអឺយ ពេលាអើយឱកំណត់
លោកអើយអឺយ បានខិតអើយឱមកដល់
ពេលាមង្គលអើយ រៀបក្បួនឱដង្ហែអឺយ
ឱណាណាឱដង្ហែ។
៩.
(ស្រី)
ហៃអេអឺងអឺយ អញ្ជើញអើយឱកូនប្រុស
លោកអើយអឺយ ឈរនៅអើយឱមុខគេ
ឲ្យចៅមហាហែអើយ ជូនទៅឱរោងជ័យអឺយ។
១០.(ប្រុស)
ហាអឺអឺងអឺយ សូមក្បួនអើយឱដង្ហែ
លោកអើយអឺយ រូតរះអើយឱឃ្មាតខ្មីអឺយ
ហែចូលរោងជ័យ ក្នុងថ្ងៃឱមង្គលអឺយ
ឱណាណាឱមង្គលអឺយ។
និពន្ធដោយ ម៉ម បាណាបាស (២០១២) លំនាំបទ ខ្លងបណ្ដែត (ប្រពៃណី)











